Home កីឡា Neymar មានឈ្មោះក្នុងបញ្ជី២៣នាក់របស់ប្រេស៊ីលសម្រាប់ទៅ World Cup

Neymar មានឈ្មោះក្នុងបញ្ជី២៣នាក់របស់ប្រេស៊ីលសម្រាប់ទៅ World Cup

គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បានប្រកាសបញ្ជីឈ្មោះកីឡាករ២៣នាក់សម្រាប់ប្រមូលផ្ដុំត្រៀមទៅ World Cup 2018 នៅរុស្ស៊ី ក្នុងនោះក៏មានខ្សែប្រយុទ្ធ Neymar ផងដែរ។

Neymar វ័យ២៦ឆ្នាំទើបតែផ្ដើមចូលហាត់ជាមួយបាល់តិចៗវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអវត្តមានជាង២ខែដោយសារបាក់ឆ្អឹងប្រអប់ជើងក្នុងខែកុម្ភៈ។

តារាក្លិប Manchester City ៤រូប ដូចជាអ្នកចាំទី Ederson, ខ្សែការពារស្ដាំ Danilo, ខ្សែបម្រើការពារ Fernandinho និងខ្សែប្រយុទ្ធ Gabriel Jesus ស្ថិតក្នុងចំណោមកីឡាករប្រកបអាជីពនៅអង់គ្លេស ដែលមានឈ្មោះក្នុងបញ្ជីរួមជាមួយ Roberto Firmino របស់ Liverpool និង Willian របស់ Chelsea។

ខ្សែការពារកណ្ដាល Pedro Geromel របស់ Gremio និងខ្សែការពារ Fagner និង Cassio របស់ Corinthians ជាកីឡាករ៣នាក់គត់ដែលប្រកបអាជីពក្នុងប្រទេសហើយជាប់ជម្រើសជាតិ។

អ្នកចាំទី៖ Alisson (Roma), Ederson (Manchester City), Cassio (Corinthians).

ខ្សែការពារ៖ Danilo (Manchester City), Fagner (Corinthians), Marcelo (Real Madrid), Filipe Luis (Atletico Madrid), Thiago Silva, Marquinhos (both PSG), Miranda (Inter Milan), Pedro Geromel (Gremio).

ខ្សែបម្រើ៖ Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Fred (Shakhtar Donetsk), Renato Augusto (Beijing Guoan), Philippe Coutinho (Barcelona), Willian (Chelsea), Douglas Costa (Juventus).

ខ្សែប្រយុទ្ធ៖ Neymar (PSG), Taison (Shakhtar Donetsk), Gabriel Jesus (Manchester City), Roberto Firmino (Liverpool)

ប្រេស៊ីល ស្ថិតក្នុងពូល E ជាមួយ កូស្តារីកា, ស៊ែប និង ស្វ៊ីស ហើយការប្រកួតទី១របស់ពួកគេនឹងធ្វើនៅថ្ងៃទី១៧ខែមិថុនា។ ប្រេស៊ីល នឹងប្រកួតមិត្តភាពជាមួយ ក្រូអាត នៅ Liverpool ថ្ងៃទី៣មិថុនា និងជាមួយ អូទ្រីស នៅ Vienna ថ្ងៃទី១០ខែដដែល៕