Home កីឡា ម៉ិកស៊ីកូបង្ហ...

ម៉ិកស៊ីកូបង្ហាញបញ្ជីបឋម២៨នាក់សម្រាប់ត្រៀមជម្រុះទៅ World Cup

15

គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ីកូ Juan Carlos Osorio បានបង្ហាញបញ្ជីឈ្មោះបឋមចំនួន២៨នាក់ រួមទាំងខ្សែការពារវ័យ៣៩ឆ្នាំ Rafael Marquez ផងដែរ ដើម្បីត្រៀមទៅ World Cup នៅរុស្ស៊ី។

បើជាប់ក្នុងបញ្ជីចុងក្រោយ អតីតខ្សែការពារ Barcelona : Marquez នឹងបានលេង World Cup ជុំផ្ដាច់ព្រ័ត្រ៥ដងក្នុងអាជីព ស្មើនឹងកំណត់ត្រារបស់កីឡាកររួមជាតិ Antonio Carbajal, ខ្សែបម្រើអាល្លឺម៉ង់ Lothar Matthaus និងអ្នកចាំទីអ៊ីតាលី Gianluigi Buffon។

កីឡាករល្បីៗរបស់ម៉ិកស៊ីកូក្នុងបញ្ជីបឋមនេះមានអ្នកចាំទី Guillermo Ochoa, ខ្សែការពារ Hector Moreno, ខ្សែបម្រើប្រធានក្រុម Andres Guardado, ខ្សែបម្រើ Hector Herrera, Jonathan dos Santos, Giovani dos Santos, Chicharito, Carlos Vela, និង Oribe Peralta ជាដើម។

លោក Osorio គ្រោងចម្រាញ់យកកីឡាករ២៣នាក់ចុងក្រោយ បន្ទាប់ពីប្រកួតមិត្តភាពជាមួយ ស្កុតលែន នៅថ្ងៃទី២ខែមិថុនា។ ម៉ិកស៊ីកូ ស្ថិតក្នុងពូល F ជាមួយ អាល្លឺម៉ង់, កូរ៉េខាងត្បូង និង ស៊ុយអែត៕

 

Advertisement - UnitusX