Home កីឡា Son ដឹកមុខបញ្...

Son ដឹកមុខបញ្ជីបឋម២៨នាក់នៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង

39

ម្ចាស់ពាន Ballon d’Or ទ្វីបអាស៊ី Son Heung-min របស់ក្លិប Tottenham ដឹកមុខបញ្ជីបឋមក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ត្រៀម World Cup នៅរុស្ស៊ី បន្ទាប់ពីគ្រូបង្គោល Shin Tae-yong ប្រកាសនៅថ្ងៃចន្ទម្សិលមិញ។

លោក Shin បានផ្ដល់ការកោះហៅលើកដំបូងដល់ខ្សែប្រយុទ្ធស្លាបវ័យក្មេង Lee Seung-woo វ័យ២០ឆ្នាំ ដែលត្រូវបានចាត់ទុកជាយុវជនដ៏មានសក្ដានុពលបំផុតម្នាក់របស់ Barcelona និងត្រូវបានហៅថា Messi កូរ៉េខាងត្បូង មុនរូបគេទៅចូលរួមក្លិប Hellas Verona នៅលីគកំពូលអ៊ីតាលី ក្នុងឆ្នាំ២០១៧។

ក្រៅពីនេះនៅមានកីឡាករទើបជាប់ជម្រើសជាតិដូចជាខ្សែការពារវ័យ៣០ឆ្នាំ Oh Ban-suk របស់ក្លិប Jeju United, ខ្សែបម្រើវ័យ២៦ឆ្នាំ Moon Seon-min របស់ក្លិប Incheon United។

កីឡាករលេងនៅអង់គ្លេសដូចជា Ki Sung-yueng របស់ Swansea, Lee Chung-yong របស់ Crystal Palace ព្រមទាំងកីឡាករនៅ Augsburg, Red Bull Salzburg, Dijon ក៏ដូចជាក្លិបនៅចិននិងជប៉ុនមួយចំនួនទៀតក៏ត្រូវបានកោះហៅផងដែរ៕

Advertisement - UnitusX