Home កម្សាន្ត អីយ៉ាស់! រឿង ...

អីយ៉ាស់! រឿង “​ លិខិតស្នេហ៍ ” របស់លោក Nadech និង កញ្ញា Yaya ទើបតែចាក់បញ្ចាំងបានមួយវគ្គមានអ្នកលាន់មាត់ថា….(មានវីដេអូ)

លោក Nadech និង កញ្ញា Yaya ជាតារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសថៃ ហើយអ្វីដែលពិសេសនោះ អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាទាំងក្នុងនិងក្រៅសាច់រឿង។ ថ្មីៗនេះ Nadech និង Yaya បានចាប់ដៃគូសម្តែងជាមួយគ្នាខ្សែភាពយន្តថ្មី រឿង ” លិខិតស្នេហ៍ ” ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍លេខ ៣ថៃ។

ជាក់ស្តែងនៅក្នុងខ្សែភាពយន្តនេះផងដែរ អ្នកទាំងពីរលេងម៉ាទំហឹងតែម្តង ទើបតែចាក់បញ្ចាំងបានមួយវគ្គមានអ្នកលាន់មាត់ថាជក់ចិត្តចង់តាមដានសាច់រឿងរហូតដល់ទីបញ្ចប់បាត់ទៅហើយ ។ ជាការពិតណាស់ អ្នកទាំង ២ បានប្រើអារម្មណ៍មនោសញ្ចេនាពិតៗក្នុងការសម្តែង ទើបមានភាពស្និទ្ធស្នាល និងយល់ពីគ្នាច្បាស់បែបនេះ។

ខ្សែភាពយន្តថ្មីនេះកំពុងតែចាក់បញ្ចាំងនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន៕ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX