Home កម្សាន្ត តោះ!មកទស្សនាប...

តោះ!មកទស្សនាបណ្ដុំរូបភាពរបស់តារាសម្ដែងស្រី Chompoo ដែលគ្រង់ដោយឈុតរ៉ូបរាត្រីជាមួយនឹងគ្រឿងពេជ្រស្រោចខ្លួន!!

1698

គ្មានអ្វី​ខុសប្លែក​ពី​រាល់​​ឆ្នាំ​ឡើយ កំពូល​តារា​សម្តែង​ថៃ Chompoo Araya តែងតែបាន​គ្រងនូវឈុត​រ៉ូប​រាត្រី​សមោសរ​ស្អាតៗ​ជា​ច្រើន​ឈុត ក្នុងមហោស្រព​ភាពយន្ត​ទីក្រុង​កាន លើក​ទី ៧១ នៅ​ប្រទេស​បារាំង។

ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ រាប់​តាំង​ពី​ថ្ងៃ​បើក​ឆាក​មក តារា​ស្រី​រូប​នេះ​បាន​ស្លៀក​ពាក់​ឈុត​ម៉ាក​ល្បីៗ រួម​ទាំង​គ្រឿង​អលង្ការ​ដ៏​ចែង​ចាំង មើល​ទៅ​ទាក់​ភ្នែក​តែ​ម្តង​លើ​កម្រាល​ព្រំ​ក្រហម នៃ​កម្មវិធី ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ២០១៨ ។

គ្រប់​ឈុត​គឺ​សាកសម​ឥត​ទាស់ជាមួយ​នឹង​រូបរាង​ដ៏​ស្រឡូន​របស់​តារា​ស្រី​​រូប​នេះ​ខ្លាំង​ណាស់ ត្បិតតែមានកូន និងវ័យកាន់តែជ្រេរទៅហើយក្ដី តែតារាស្រីរូបនេះ នៅតែមានភាពសិចស៊ី មិនចាញ់តារាសម្ដែងក្មេងជំនាន់ក្រោយនោះទេ ហើយថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជនថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX