Home Uncategorized កប់បាត់! មិនស...

កប់បាត់! មិនស្មានថាតារាសម្ដែងថៃល្បីឈ្មោះ លោក Sunny Suwanmethanon ធ្វើខ្លួនសាមញ្ញបែបនេះសោះ!!(មានវីដេអូ)

តារាសសម្ដែងថៃកេរ្តិ៍ឈ្មោះល្បីគឺ លោក Sunny Suwanmethanon ដែលត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ថាជាតួឯកប្រុសក្នុងភាពយន្តថៃល្បីៗ ជាច្រើនដូចជារឿង Heart Attack, Mr.Hurt ទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យបច្ចុប្បន្ន។ យ៉ាងណាមិញ ថ្មីៗ នេះ​ លោកបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើល ក្រោយពេលលោកបានបង្ហាញខ្លួនក្នុងផ្សារណាត់មួយ ដោយស្លៀកពាក់យ៉ាងសាមញ្ញ ចូលទៅទិញខោអាវតាមតូបក្នុងផ្សារ។

ជាក់ស្ដែងតាមរយៈវីដេអូដែលហ្វេនបានចែកចាយទៅលើបណ្ដាញសង្គម ខណៈដែលភ្ញៀវដទៃពាក់ស្បែកជើងប្រេនៗ គេឃើញតារាប្រុសរូបនេះ ពាក់អាវយឺត ខោខ្លី និងស្បែកជើងផ្ទាត់ធម្មតា រើសអាវដូចអ្នកទិញទូទៅ ធ្វើឲ្យហ្វេនសឹងតែមលើមិនស្គាល់ព្រោះមិននឹកស្មាន៕ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា