Home កម្សាន្ត អបអរសាទរដល់ក្...

អបអរសាទរដល់ក្រុមគ្រួសាររបស់ប្អូនប្រុស ឡុង លីគ័ង្គ ដែលទទួលបានសមាជិកថ្មី មុខមាត់គួរឲ្យស្រឡាញ់ដល់ហើយ!!

2497

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ប្អូនប្រុស ឡុង លីគ័ង្គ គឺជាអតីតអតីតបេក្ខភាព វគ្គជម្រុះផ្ដាច់ព្រ័ត្រក្នុងកម្មវិធី The voice kids ហើយបច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ប្អូនប្រុស ក៏មានសន្ទុះមិនធម្មតា ជាហេតុធ្វើឲ្យជីវភាពក្រុមគ្រួសារ ប្អូនប្រុសកាន់តែប្រសើរ និងមានសុភមង្គលមួយកម្រិតទៀតផងដែរ។

ជាការពិតណាស់ ដោយយោងទៅតាម ការប្រកាសដំណឹងដ៏រីករាយមួយ នៅលើបណ្ដាញសង្គមកាលពីពេលថ្មីនេះៗ ដោយក្រុមគ្រួសារ ប្អូនប្រុស ឡុង លីគ័ង្គ ទើបតែទទួលបានសមាជិកថ្មីម្នាក់ទៀតចូលក្នុងគ្រួសារ។

ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ម្ដាយប្អូនប្រុស ឡុង លីគ័ង្គ សម្រាលបានកូនប្រុសម្នាក់ទៀតយ៉ាងគួរឲ្យស្រលាញ់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុង ខេត្តតាកែវ។

ទន្ទឺមនឹងនោះផងដែរក៏មាន មហាជនជាច្រើន បានចូលរួមអបអរសាទរដល់ក្រុមគ្រួសារ របស់ប្អូនប្រុស ឡុង លីគ័ង្គ ដែលទទួលសមាជិកដ៏គួរឲ្យក្នាញ់ម្នាក់ទៀតផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា