Home កីឡា គ្រូ Marseill...

គ្រូ Marseille ជំរុញកូនក្រុមឱ្យក្រឡេកមើលប្រវត្តិសាស្ត្រដើម្បីបង្កើនកម្លាំងចិត្ត

គ្រូបង្វឹក Olympique Marseille លោក Rudi Garcia បានជំរុញឱ្យក្រុមរបស់លោកយកប្រវត្តិសាស្ត្រជាកម្លាំងជំរុញចិត្តសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ទល់នឹង Atletico Madrid ម៉ោង១៖៤៥យប់នេះ។

- Advertisement -

គិតមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំហើយតាំងពី Marseille ឈ្នះជើងឯក Champions League ជាលើកដំបូង ហើយលោក Garcia បានប្រាប់អ្នកសារព័ត៌មានមុ

ការប្រកួតនៅ Stade de Lyon យប់នេះថាជ័យជម្នះជើងឯកទ្វីបអឺរ៉ុបអាចសម្រេចបានម្ដងទៀត។ យ៉ាងណាក្ដី លោកសរសើរ Atletico ថាជាក្រុមដែលមានក្បួនការពាររឹងមាំបំផុតមួយក្នុងពិភពលោក និងមានបទពិសោធច្រើនជាងក្រុមរបស់លោក។

ដោយឡែក អ្នកចាំទី Steve Mandanda ជំរុញឱ្យអ្នកគាំទ្របង្ហាញអាកប្បរិយាឱ្យបានល្អសម្រាប់ការប្រកួតយប់នេះ ស្របពេលមានក្ដីបារម្ភជុំវិញសន្តិសុខ ព្រោះ Marseille និង Lyon ជាគូប្រជែងជូរចត់មួយក្នុងបាល់ទាត់បារាំង ដូច្នេះអាចមានការប៉ះទង្គិច ព្រោះការប្រកួតផ្ដាច់ព្រ័ត្រយប់នេះធ្វើនៅកីឡដ្ឋានរបស់ Lyon។

ចំណែកខ្សែបម្រើ Dimitri Payet និយាយថាលទ្ធភាពនៃការចាកចេញពី Atletico របស់ Griezmann នឹងកាន់តែជំរុញចិត្តគេឱ្យប្រឹងប្រែងដើម្បីយកពានមួយមុនចាកចេញដូច្នេះ Marseille ត្រូវរកវិធីបិទខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះឱ្យបាន៕

Advertisement - UnitusX