Home កម្សាន្ត តោះទៅមើលទិដ្ឋ...

តោះទៅមើលទិដ្ឋិភាពក្រុងពាលីរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” របស់លោក Nadech តារាៗច្រើនណាស់ចូលរួម!(មានវីដេអូ)

ទស្សនិកបានដឹងខ្លះៗហើយអំពីខ្សែភាពយន្តថ្មីរបស់លោក Nadech និង កញ្ញា Matt Peranee ដែលទើបតែគោរពពិធី ” បួសសួង ” សុំសេចក្តីសុខគ្រប់យ៉ាងក្នុងការថតខ្សែភាពយន្តថ្មីនេះ « សង្សារខ្ញុំជាមនុស្សភពផ្កាយ » ជាខ្សែភាពយន្តភាគកូរ៉េ ដែលស្ថានីយ៍ទស្សន៍ថៃសុំសិទ្ធិថត ហើយក្នុងកម្មវិធីក្រុងពាលីនេះក៏មានតារាល្បីៗជាច្រើនចូលរួមផងដែរ។

- Advertisement -

ជាក់ស្តែងពេលនេះបានធ្វើពិធីគ្រោងចាប់ផ្អើមថតនៅក្នុងឆ្នាំ ២០១៨ នេះ ហើយជារឿងបន្ទាប់ពី ” លិខិតស្នេហ៍ ” ដែលលោកសម្តែងជាមួយកញ្ញា Yaya ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីបានចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន័ប៉ុស្តិ៍លេខ ៣ថៃ ។

គួរបញ្ជាក់ផងដែរថា លោក Nadech និង កញ្ញា Matt Peranee ទើបតែចាប់គូថតជាលើដំបូងតែប៉ុណ្ណោះ ចង់ដឹងថា សមត្ថភាពកញ្ញា Matt Peranee សម្តែងជាមួយលោក Nadech មានភាពស្និតស្នាលដូចកញ្ញា Yaya ឬ អត់ មានតែរង់ចាំទស្សនាជាមួយ Todaysharing យើងទាំងអស់គ្នា  ៕ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ mthai

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX