Home កីឡា Neuer ជាប់ក្នុងបញ្ជីបឋមអាល្លឺម៉ង់ ខណៈវីរបុរសឆ្នាំ២០១៤ Gotze គ្មានឈ្មោះ

Neuer ជាប់ក្នុងបញ្ជីបឋមអាល្លឺម៉ង់ ខណៈវីរបុរសឆ្នាំ២០១៤ Gotze គ្មានឈ្មោះ

អ្នកចាំទី Manuel Neuer ដែលអវត្តមានពីទីលានប្រកួតតាំងពីខែកញ្ញាឆ្នាំមុនដោយសាររបួសប្រអប់ជើង ជាប់ឈ្មោះក្នុងបញ្ជីបឋម២៧នៃក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក Joachim Low ប៉ុន្តែខ្សែបម្រើប្រយុទ្ធ Mario Gotze ដែលជាវីរបុរសស៊ុតគ្រាប់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ៤ឆ្នាំមុន គ្មានឈ្មោះក្នុងបញ្ជីសម្រាប់ត្រៀមទៅ World Cup 2018 នៅរុស្ស៊ីឡើយ។

គ្រូបង្គោលអាល្លឺម៉ង់ លោក Low បានប្រកាសពីបញ្ជីបឋម២៧នាក់នៅថ្ងៃអង្គារទី១៥ខែឧសភា ហើយក៏បានប្រកាសពីការបន្លាយកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់រហូតដល់ឆ្នាំ២០២២ផងដែរ។

Neuer វ័យ៣២ឆ្នាំ ទើបតែបានត្រលប់ចូលហាត់វិញប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ប៉ុន្តែលោក Low បានសម្រេចចិត្តយករូបគេរួមជាមួយអ្នកចាំទី៣នាក់ផ្សេងទៀតទៅបោះជំរំហ្វឹកហាត់នៅអ៊ីតាលីពីថ្ងៃទី២៣ខែឧសភាដល់ថ្ងៃទី៥ខែមិថុនា។

រីឯ ខ្សែប្រយុទ្ធ Marco Reus ពេលនេះមានសង្ឃឹមក្នុងការបង្ហាញខ្លួននៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងអាជីពហើយក្រោយត្រូវបានបញ្ចូលក្នុងបញ្ជីបឋម ខណៈឆ្នាំ២០១៤រូបគេរងរបួសចុងរដូវកាល។

ខ្សែបម្រើ Leroy Sane និង Ilkay Gundogan របស់ Manchester City ស្ថិតក្នុងចំណោមកីឡាករប្រកបអាជីពនៅ Premier League ដែលមានឈ្មោះក្នុងបញ្ជីរបស់លោក Low រួមជាមួយ Antonio Rudiger របស់ Chelsea និង Mesut Ozil របស់ Arsenal។

អាល្លឺម៉ង់ ស្ថិតក្នុងពូល F ជាមួយ ម៉ិកស៊ីកូ ស៊ុយអែត និង កូរ៉េខាងត្បូង ហើយការប្រកួតទី១ចាប់ផ្ដើមនៅថ្ងៃទី១៧ខែមិថុនា។ កីឡាករ៤នាក់នឹងត្រូវកាត់ចេញពីបញ្ជីមុនជុំផ្ដាច់ព្រ័ត្រចូលមកដល់។

អ្នកចាំទី៖ Bernd Leno (Bayer Leverkusen), Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona), Kevin Trapp (Paris St-Germain)

ខ្សែការពារ៖ Jerome Boateng (Bayern Munich), Matthias Ginter (Borussia Monchengladbach), Jonas Hector (Cologne), Mats Hummels (Bayern Munich), Joshua Kimmich (Bayern Munich), Marvin Plattenhardt (Hertha Berlin), Antonio Rudiger (Chelsea), Niklas Sule (Bayern Munich), Jonathan Tah (Bayer Leverkusen)

ខ្សែបម្រើ៖ Julian Brandt (Bayer Leverkusen), Julian Draxler (Paris St-Germain), Leon Goretska (Schalke), Ilkay Gundogan (Manchester City), Sami Khedira (Juventus), Toni Kroos (Real Madrid), Mesut Ozil (Arsenal), Sebastian Rudy (Bayern Munich), Leroy Sane (Manchester City)

ខ្សែប្រយុទ្ធ៖ Mario Gomez (Stuttgart), Thomas Muller (Bayern Munich), Nils Petersen (SC Freiburg), Marco Reus (Borussia Dortmund), Timo Werner (RB Leipzig)