Home កម្សាន្ត អូហូ! មិននឹកស...

អូហូ! មិននឹកស្មានសោះ ផែ សុផាន់ណា ជូនកាដូថ្ងៃកំណើតភរិយា សុទ្ធតែមាសទាំងឈុតៗចឹងហ្មង!

ពិតណាស់ក្រោយពីពេលដែលអតីតតារាសម្ដែងរូបសង្ហារលោក ផែ សុផាន់ណា បានរៀបការរួចមក ជីវិតគ្រួសាររបស់លោក ហាក់ដូចជាមានសុភមង្គលខ្លាំងណាស់ ពិសេសនោះលោកក៏ទទួលបានចំណងដៃកូនប្រុសដ៏គួរអោយស្រលាញ់មួយរូបផងដែរ។

ដោយឡែកកាលពីម្សិលមិញនេះលោក ផែ សុផាន់ណា បានធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើន ភ្ញាក់ផ្អើល ដោយបានបំពេញតួនាទីជាស្វាមីដ៏ល្អ បានទិញគ្រឿងអលង្ការជាមាសសុទ្ធ មួយឈុតជូនភរិយាជាទីស្រលាញ់របស់លោក នៅក្នុងថ្ងៃខួបកំណើតរបស់នាង។

ក្នុងផងដែរភរិយារបស់លោក ផែ សុផាន់ណា ក៏បានផុសសាររៀបរាប់យ៉ាងផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរថា៖ «អគុណបងអគុណគ្រប់យ៉ាងដែលបងធ្វើសំរាប់អូន មិនថាកាដូធំឫតូចបងតែងតែផ្ដល់អោយអូន អូនកក់ក្ដៅណាស់ដែលមានបងនៅក្នុងជីវិតអូន បងមានទំនួលខុសត្រូវគ្រប់បែបយ៉ាងចំពោះអូននិងកូន ថ្ងៃនេះថ្ងៃខួបកំណើតអូន អូនសប្បាយចិត្តណាស់ 😘 Love u so much my husband ❤ Phe Sophanna»។

យ៉ាងណាមិញតាមរយៈសារខាងលើនេះផងដែរ បានធ្វើអោយមហាជនជាច្រើន រំភើបចិត្តជំនួសភរិយាលោក ផែ សុផាន់ណា យ៉ាងខ្លាំង និងពិសេសនោះគឺសរសើរពីទំនាក់ទំនងនឹងភាពយកចិត្តទុកដាក់រវាងគ្នា របស់គូស្នេហ៍មួយគូនេះយ៉ាងខ្លាំងទៀតផង៕

ប្រភព៖គណនីហ្វេសប៊ុករបស់ភរិយាលោក ផែ សុផាន់ណា

អត្ថបទដោយ៖សីុវលី