Home កីឡា អតីត​កីឡាករ​ Bolton ម្នាក់​គ្រោះថ្នាក់់ចរាចរណ៍ស្លាប់ចោល​កូនតូចៗ៣នាក់

អតីត​កីឡាករ​ Bolton ម្នាក់​គ្រោះថ្នាក់់ចរាចរណ៍ស្លាប់ចោល​កូនតូចៗ៣នាក់

Jlloyd Samuel អតីត​ខ្សែ​ការពារ​ក្លិប Aston Villa និង Bolton បាន​ទទួលមរណភាពនៅថ្ងៃអង្គារ​ ទី១៥ ឧសភា​ នា​ក្រុងមួយនៅប្រទេសអង់គ្លេស ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះកើតឡើងពេលកីឡាករវ័យ៣៧ឆ្នាំខាងលើបើកឡានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីជូនកូនទៅសាលារៀន ហើយជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿងទៀត។

អ្នកគាំទ្រក្លិប Aston Villa បាននាំគ្នាយកកម្រងផ្កាដាក់មុខក្លិបមុនការប្រកួតជម្រុះជាមួយ Middlesbrough ហើយកីឡាករក៏បានពាក់ស្លាកពណ៌ខ្មៅលើដៃផងដែរ។

គ្រួសារបាល់ទាត់បាននាំគ្នាផ្ញើសារំលែកទុក្ខដល់ភរិយារបស់គេ និង កូនៗទាំង៣នាក់៕