Home កម្សាន្ត ច្បាស់ជាផ្ទុះ...

ច្បាស់ជាផ្ទុះហើយ នេះលើកទីមួយដែល លោក Nine Naphat និងនាង Gina Yeena សម្ដែងជាគូស្នេហ៍ជាមួយគ្នា ហើយមានតារាល្បីៗជាច្រើនចូលរួមសម្ដែងក្នុងខ្សែភាពយន្តនេះ!!

រឿងភាគថ្មីដែលជាទីចាប់អារម្មណ៍ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលរឿងនេះផលិតដោយ Maker K Production ។ កាលពីពេលថ្មីៗនេះស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានធ្វើការបង្ហោះកម្ររូបថតជាច្រើនសន្លឹករបស់តារាល្បី ដែលជាតួអង្គសម្តែងនៅក្នុងរឿងភាគថ្មី ដែលមានដូចជា តារាប្រុស លោក Nine Naphat តារាស្រី នាង Gina Yeena តារាស្រី នាង Mo Monchanok តារាប្រុស លោក Alex Rendell តារាប្រុស លោក Juntapun Natcha និងតារាប្រុស លោក Jitpanu Klomkaew ផងដែរ។

- Advertisement -

គួរបញ្ជាក់ឲ្យដឹងផងដែរថា នេះគឺជាលើកដំបូងហើយដែល លោក Nine Naphat និងនាង Gina Yeena ចាប់ដៃគូសម្តែងជាគូស្នេហ៍ជាមួយគ្នាជាលើកដំបូង។ ហើយអ្នកដឹកនាំពិតជាជឿជាក់ថា រឿងថ្មីនេះនឹងល្បីព្រោះតារាល្បីៗជាច្រើនដួង រួមដៃគ្នាសម្តែងក្នុងរឿងតែមួយបែបនេះ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX