Home កម្សាន្ត សុខ សោម៉ាវត្ត...

សុខ សោម៉ាវត្តី ក្តៅស្លឹកត្រច្រៀកយ៉ាងខ្លាំង ខណៈមានគេចង់ដណ្ដើមគូស្នេហ៍របស់នាង!

ប្រិយមិត្តជាច្រើនប្រាកដជាដឹងច្បាស់ហើយថា ទំនាក់ទំនងរបស់ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ ពិតជាផ្អែមល្ហែមខ្លាំងណាស់នៅពេលនេះ ខណៈពេលដែរអ្នកគាំទ្រជាច្រើន​ កំពុងតែរងចាំដំណឹងល្អពីអ្នកទាំងពីរ។

- Advertisement -

តែយ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះអ្នកនាង សុខ សោម៉ាវត្តី បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានផុសសារខឹងសម្បារនិងនារីម្នាក់ ដែលបានឆ្លៀតឱកាសចង់ឆក់យកមនុស្សជាទីស្រលាញ់របស់នាង។

ក្នុងនោះផងដែរអ្នកនាង សុខ សោម៉ាវត្តី បានរៀបរាប់ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «កុំឆ្លៀតឱកាសពេលគេគ្មានខ្ញុំនៅក្បែរដណ្ដើមគេទៅ … មើលមុខអោយហើយមិនស្លូតទេ Don’t touch him 👿👹He’s mine only ❤ ស្រីអើយស្រីកុំឆ្ងល់ថាហេតុអីគេ Block បើមិនដឹងខ្ញុំប្រាប់ ខ្ញុំអ្នក Block 😏 ដឹងថាគេមានម្ចាស់ហើយឆ្លៀតអីឆ្លៀតម្លេះនាង 🧐🤨 អត់កេរ៍្តខ្មាស់រឺអត់ចេះខ្មាស់ ដូចចង់ផឹកកាហ្វេ Amazon សំរួលអារម្មរណ៍បន្តិច»។

ពិតណាស់នេះគឺជាលើកទី១ហើយ ដែលឃើញពិធីការិនីរូបនេះ បង្ហាញអារម្មណ៍ខឹង និងប្រច័ណ្ទគូស្នេហ៍នៅពេលដែល មានជនទី៣មកជ្រៀលជ្រៀកបែបនេះ៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្ន​កនាង សុខ សោម៉ាវត្តី

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX