Home កីឡា Sam Allardyce...

Sam Allardyce អាចនឹងចេញពី Everton នៅសប្ដាហ៍នេះ

អនាគតអ្នកចាត់ការ Everton លោក Sam Allardyce អាចនឹងត្រូវសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយអតីតគ្រូបង្គោល Watford លោក Marco Silva ទំនងជាបេក្ខជនថ្មីចូលកាន់ការងារនៅ Goodison Park។

- Advertisement -

លោក Allardyce និយាយថា លោកមិនមានទំនុកចិត្តចំពោះគម្រោងវែងឆ្ងាយរបស់លោកឡើយ ក្រោយបញ្ចប់រដូវកាល ជាមួយនឹងបរាជ័យ៣ទល់នឹង១ក្រោមថ្វីជើង Everton កាលថ្ងៃអាទិត្យ ទី១៣ ឧសភា។

អតីតអ្នកចាត់ការ Bolton និង West Ham ខាងលើបានចូលជំនួសតំណែងលោក Ronald Koeman កាលខែវិច្ឆិកា ឆ្នាំ២០១៧ លើកិច្ចសន្យា១៨ខែ និង បានជួយស្រោចស្រង់ Everton គួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ លោកមិនសូវមានប្រជាប្រិយភាពក្នុងកែវភ្នែកអ្នកគាំទ្រឡើយ តាំងពីខែមីនា មក។

ម្ចាស់ក្លិបរហស្សនាមស្ករគ្រាប់រំពឹងថា នឹងទូទាត់ចំពោះលោក Allardyce មុនឈានទៅតែងតាំងអ្នកចាត់ការថ្មី ខណៈលោក Marco Silva ដែលធ្លាប់ដឹកនាំ Hull City ជាបេក្ខជននាំមុខគេ៕

Advertisement - UnitusX