Home កីឡា Salah បង្ហើបព...

Salah បង្ហើបពាក្យមួយម៉ាត់ចេញពីចិត្ត Mourinho

37

Mohamed Salah បង្ហើបថា គេធ្លាប់ទទួលបានពាក្យសរសើរពីអតីតអ្នកចាត់ការខ្លួន គឺ លោក Jose Mourinho ពេលអ្នកទាំងពីរជួបគ្នានៅដើមរដូវកាល។

Salah បានរួមចំណែកយ៉ាងធំនៅ Liverpool និង បញ្ចប់លីគក្នុងនាមជាអ្នកទាត់ចូលច្រើនជាងគេ ដោយរកបាន៣២គ្រាប់ និង ៤៤គ្រាប់ពីគ្រប់កម្មវិធី ដែលផ្ទុយពីកាលនៅ Chelsea រូបគេមិនត្រូវបានផ្ដល់ឱកាសច្រើនឡើយពីអ្នកចាត់ការ Manchester United បច្ចុប្បន្ន គឺលោក Jose Mourinho។

Salah រៀបរាប់បែបនេះ ៖ “ខ្ញុំបានជួបគាត់ពីរដង ក្នុងការប្រកួតរវាង Liverpool និង Man UTD នៅ Anfield និង នៅ Old Trafford។ គាត់និយាយថាគាត់សប្បាយចិត្តនឹងអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំក៏បានអរគុណគាត់។ យើងមិនបាននិយាយអ្វីច្រើនទេ។ខ្ញុំគ្រាន់តែនិយាយថា សួស្ដី”។

កីឡាករជម្រើសជាតិអេហ្ស៊ីពខាងលើបានចូលរួមជាមួយ Chelsea ពី FC Basel កាលឆ្នាំ២០១៤ តែចូលលេងបានត្រឹម១៣ប្រកួតប៉ុណ្ណោះនៅលីគកំពូលអង់គ្លេស និង ត្រូវបានបញ្ជូនទៅឲ្យ Fiorentina និង Roma ខ្ចី មុនផ្ទេរផ្ដាច់តែម្ដង៕

Advertisement - Unitus 728x90