Home កីឡា យុវជនកំពង់ចាម...

យុវជនកំពង់ចាម ថា កង្វះកីឡាករ​ និង ពេលវេលាជាឧបសគ្គធំ​នៅ KMH CL រដូវកាលនេះ

7

លោក ឈួន វ៉ាន់ឌី អ្នកចាត់ការក្រុម​បាល់ទាត់យុវជនកំពង់ចាម អះអាងថា​ លទ្ធផល​មិនគាប់ចិត្តក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ KMH Champions League រដូវកាល​២០១៧/២០១៨ ដោយសារតែពុំសូវមានកីឡាករចូលរួម ព្រោះលេងនៅវេលាយប់បន្តិច។

យុវជនកំពង់ចាម (កណ្ដាល)

ថ្នាក់ដឹកនាំ និង ជាអ្នកលេងផ្ទាល់ផងនោះឲ្យដឹងថា រដូវកាលនេះលោកជ្រើសរើសកីឡាករភាគច្រើនជាយុវជន តែដោយសារពេលខ្លះការប្រកួតធ្វើឡើងពីម៉ោង៨ដល់ម៉ោង១០យប់​ ទើបខ្សត់អ្នកចូលរួម។

លោក ឈួន វ៉ាន់ឌី ឲ្យដឹងបែបនេះ ៖ “ឆ្នាំនេះដោយសារខ្ញុំយកក្មេងៗមកច្រើន ដល់ពេលលេងយប់ទៅ ក្មេងៗទៅជាមិនបានមកលេងច្រើន ព្រោះអីលេងម៉ោង៨ ចប់ម៉ោង១០ ទម្រាំ​ដល់ផ្ទះអីម៉ោង១១បាត់ ចឹងឆ្នាំនេះខ្ញុំខ្វះកីឡាករច្រើន ហើយក្រុមផ្សេងៗទៀត គេដូចល្អច្រើនជាងឆ្នាំទៅ”។ 

លោក ឈួន វ៉ាន់ឌី (អាវពណ៌ទឹកក្រូច)

ប្រធានក្រុមរូបនេះឲ្យដឹងថា​ រដូវកាលមុន​ ក្រុមរបស់លោកបានឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយ តែដោយសារការខ្វះខាតកីឡាករដូចរៀបរាប់ខាងលើ ទើប​ពុំអាចទៅវគ្គបន្ត​ទៀត​បាន។

ឆ្លងកាត់ការប្រកួត១៤លើកប្រចាំពូល A យុវជនកំពង់ចាម ស្ថិតនៅលេខ៧ ដោយមាន៦ពិន្ទុ ពីជ័យជម្នះ២លើក និង ចាញ់១២ដង៕

Advertisement - Unitus 728x90