Home កីឡា ខ្សែប្រយុទ្ធ​...

ខ្សែប្រយុទ្ធ​មីយ៉ាន់ម៉ា​ Ang Thu ឈ្នះពានគ្រាប់​បាល់ស្អាត​ប្រចាំខែ​នៅលីគ​កំពូល​ថៃ

21

ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ Ang Thu បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ស្អាត​ជាគេ​ប្រចាំ​ខែ​មេសា​ក្នុងក្របខ័ណ្ឌ​ Thai League​ រដូវកាល២០១៨។

មុននេះ​ កីឡាករ​ក្លិប Police Tero ក៏បានជាប់​ជាកីឡាករ​ល្អប្រចាំ​ខែ​មេសា​របស់​សារព័ត៌មាន​ Goal ផងដែរ។

សូមបញ្ជាក់​ថា​កីឡាករវ័យ២១ឆ្នាំ​រូបនេះ​បានស៊ុតចូល​៣ប្រកួតជាប់ៗគ្នា​ ដូចជាក្នុងជ័យជម្នះ៣-១លើ Pattaya United​ កាលពីថ្ងៃទី២៩ខែមេសា។

Ang Thu និងគ្រូបង្វឹកក៏បានឈ្នះពាន True ID Thai League Player និង Manager ប្រចាំខែមេសាទៀតផង៕

Advertisement - Unitus 728x90