Home កីឡា Allegri ថានឹង...

Allegri ថានឹងនៅដឹកនាំ Juventus រហូតទាល់តែក្លិបបណ្ដេញចេញ

26

អ្នកចាត់ការ Juventus លោក Massimiliano Allegri បាននិយាយសម្រាលពាក្យចចាមអារ៉ាមដែលថាលោកទំនងចេញពក្លិបយក្សអ៊ីតាលីមួយនេះ ដោយបញ្ជាក់ថានឹងបន្តនៅទីនេះដរាបណាក្លិបមិនបណ្ដេញលោកទេនោះ។

គ្រូជនជាតិអ៊ីតាលីវ័យ៥០ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងការចូលជំនួសតំណែងលោក Arsene Wenger នៅ Arsenal និង​លោក Antonio Conte នៅ Chelsea នារដូវក្ដៅឆ្នាំ២០១៨។

ប៉ុន្តែលោក Allegri បញ្ជាក់ថា៖ “បើពួកគេមិនបណ្ដេញខ្ញុំទេ អីចឹងខ្ញុំគិតថាខ្ញុំនឹងនៅ Juventus ទៀតនាឆ្នាំក្រោយ។ វាមិនមែនជាបញ្ហានៃការសម្រេចចិត្តពីអនាគតខ្ញុំទេ។ ផ្ទុយទៅវិញខ្ញុំត្រូវគិតពីផែនការអនាគតរបស់ Juventus។ ពេលរដូវកាលក្រោយចាប់ផ្ដើម យើងទាំងអស់គ្នានឹងចាប់ផ្ដើមពីចំណុចសូន្យហើយត្រូវបន្តបញ្ជាក់ថាយើងមានភាពប្រកួតប្រជែង”។

សូមបញ្ជាក់ថា លោក Allegri ចូលដឹកនាំ Juventus ក្នុងឆ្នាំ២០១៤ និងដឹកនាំក្លិបនេះឈ្នះពាន២ទាំង៤រដូវកាលជាប់ៗគ្នា៕

Advertisement - Unitus 728x90