Home កម្សាន្ត កញ្ញា Bella R...

កញ្ញា Bella Ranee កំពុងប្រឈមមុខចំពោះមុខច្បាប់ ដោយសារបញ្ហាមួយនេះ…..!

ប្រិយមិត្តពិតជាបានស្គាល់ តួឯកស្រីដ៏ល្បីក្នុងខ្សែភាពយន្តបុរាណ ” បុព្វេសន្និវាស ” ដែលកំពុងតែមានសន្ទុះ កើនឡើងជាលំដាប់ ទាំងក្នុងនិងក្រៅប្រទេស ស្របពេលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ កញ្ញាBella ក៏មានបញ្ហាមួយបានផ្ទុះឡើង ដោយសារមុខជំនួយផលិតផលសម្រក់ទម្ងន់ ត្រូវបានប៉ូលីសផ្អាកជាបណ្តោះអាសន្ន ។

ចំពោះបញ្ហានេះផងដែរ កញ្ញា​បានចេញមុខមកបកស្រាយជុំវិញបញ្ហាទាំងនេះហើយថា តាមពិតទៅមុខជំនួញខាងលើរបស់កញ្ញាបានឱ្យខាងមន្ទីរសុខភាពនិង ត្រួតពិនិត្យចំណីអាហារពិនិត្យរួចរាល់អស់ហើយ ថាមិនមានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ មូលហេតុដែលប៉ូលីសផ្អាក ដោយសារតែអ្នកផ្សព្វផ្សាយ ពន្លើសនិង មិនបានសុំសិទ្ធចាក់ផ្សាយពីក្រសួងពាណិជ្ជកម្ម ។

គួរបញ្ជាក់ផងដែរថា មុខជំនួញនេះកញ្ញាបានសហការគ្នាជាមួយកញ្ញា Prang ដើម្បីបើកជំនួញមួយនេះឡើង តែទោះបីជាយ៉ាងណាក៏កញ្ញា Bella និង កញ្ញា Prang នឹងចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ ដោយទទួលយកការពិន័យជាប្រាក់ចំនួន ៥,០០០ បាត(ប្រហែល ១៥៥.៨៣ ដុល្លារ ) ៕ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវិដេអូទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ mthai

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX