Home កីឡា បទពិសោធពីពានស...

បទពិសោធពីពានសម្តេចហ៊ុនសែនជួយក្រុមខេត្តព្រះសីហនុឈ្នះពានវិទ្យាល័យ

គ្រូបង្វឹកខេត្តព្រះសីហនុ លោក សុក ម៉ោង បានលើកឡើងថា ការប្រើប្រាស់យុវជនច្រើនលេងពានរង្វាន់រង្វាន់សម្តេចតេជោបានផ្តល់បទពិសោធច្រើន រហូតក្លាយជាជើងឯកសិស្សមធ្យមសិក្សា និងបន្តរត្រៀមខ្លួនក្នុងព្រឹត្តការណ៍កីឡាជាតិនៅភ្នំពេញ។

- Advertisement -

ក្រោយយកឈ្នះខេត្តស្វាយរៀង ២-០ ដើម្បីក្លាយជាជើងឯកពានរង្វាន់សិស្សមធ្យមសិក្សាទូទាំងប្រទេស គ្រូបង្វឹកខេត្តព្រះសីហនុ លោក សុក ម៉ោង បានលើកឡើងថា ក្រុមខ្លួនទទួលបានបទពិសោធជាច្រើនពីពានរង្វាន់ហ៊ុនសែនខាប់កន្លងមក ដើម្បីបន្តរកែរតម្រូវ រហូតក្លាយជាជើងឯកពានរង្វាន់សិស្សមធ្យមសិក្សា ហើយជាការត្រៀមខ្លួនអោយកាន់តែខ្លាំងសម្រាប់ព្រឹត្តការណ៍កីឡាករជាតិលើកទី២ នៅរាជធានីភ្នំពេញ ។

នាពហុកីឡដ្ឋានខេត្តកំពតកាលពីថ្ងៃទី១២ឧសភា គ្រូបង្វឹកកម្រិត D License លោក សុក ម៉ោង ឱ្យដឹងបែបនេះ ៖ “ហ៊ុនសែនខាប់យើងគិតថានឹងអាចឈានដល់វគ្គ៨ក្រុមចុងក្រោយ តែជាលទ្ធផលយើងបរាជ័យក្រោមថ្វីជើងស៊ីម៉ាក់ ដូច្នេះហើយបានខ្ញុំដាក់ក្មេងៗអោយលេងហ៊ុនសែនខាប់ដើម្បីពង្រឹងលេងពានក្រោយៗទៀតក៏ដូចជាពានកីឡាជាតិលើកទី២ នៅថ្ងៃទី២៥ខែ៥ផងដែរ អញ្ចឹងហើយខ្ញុំអោយពួកគាត់មានបទពិសោធច្រើនក្នុងការលេងនៅលើទីលាន នៅពេលដែលមានការប្រកួតក្រោយទៀត ពួកគាត់មានបទពិសោធកាន់តែច្រើនក្នុងទីលាន”។

បែបណាក្តីគ្រូបង្វឹកមានប្រភពពីខេត្តព្រះសីហនុរូបនេះ លើកឡើងថាក្រុមខ្លួនហាក់នៅចន្លោះប្រហោងនៅតំបន់ការពារ ហើយលោកនឹងព្យាយាមកែប្រែអោយកាន់តែប្រសើរថែមទៀត មុនព្រឹត្តិការណ៍កីឡាជាតិចូលមកដល់ ។

គួរបញ្ជាក់ថាបាល់ទាត់បុរស ខេត្តព្រះសីហនុក្លាយជាជើងឯកសិស្សមធ្យមសិក្សាទូទាំងប្រទេស ក្រោយយកឈ្នះស្វាយរៀង ២ទល់នឹង០ រីឯលេខ៣បានទៅរាជធានីភ្នំពេញ ហើយលេខ៤ បានទៅខេត្តកោះកុង ។ ដោយឡែកវិញ្ញាសាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ នឹងប្រើប្រាស់ឈុតយុវជនអាយុក្រោម១៦ឆ្នាំ៕

Advertisement - UnitusX