Home កម្សាន្ត ថាម៉េច? តារាស...

ថាម៉េច? តារាសម្ដែងស្រី Janie រៀបការម្ដងទៀតជាមួយបុរសវ័យក្មេងរូបនេះ!!

ប្រិយមិត្តពិតជាបានដឹងរួចមកហើយ តារាសម្តែងជើងចាស់ Janie ដែលមានវ័យ ៣៦ឆ្នាំ នាងជាតារាម្នាក់ដែល ធ្លាប់ឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ម្តងរួចទៅហើយ ប៉ុន្តែចុងក្រោយពួកគេ បានចែកផ្លូវគ្នា ដោយសារតែទំនាស់ផ្ទៃក្នុងមួយ រហូតធ្វើឲ្យអតីតស្វាមីនាង វាយធ្វើបាបនាង។

- Advertisement -

ប៉ុន្តែនាពេលថ្មីៗនេះ មានព័ត៌មានមួយលេចឡើងថា នាងកំពុងតែ មានស្នេហាលួចលាក់ ជាមួយលោក Mickey ដែលជាអតីតបេក្ខជន The Face Men ដោយពេលនេះ លោកបានក្លាយជា ម្ចាស់កន្លែងហាត់ប្រាណដ៏ធំមួយ ហើយលើសពីនេះ ទៀតនោះលោក ក៏ជាអ្នកបង្វឹកផ្ទាល់ខ្លួនរបស់តារាសម្តែងរូបនេះផងដែរ។

ប៉ុន្តែទោះបីជាព័ត៌មាននេះ លេចលឺប៉ុណ្ណា នាងនៅតែមិនទាន់ បានផ្តល់ជាកិច្ចសម្ភាសន៍នៅឡើយទេ ដូច្នេះហើយវា នៅតែជាព័ត៌មាន និយាយតគ្នាតែប៉ុណ្ណោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX