Home កម្សាន្ត ថ្ងៃទទួលបានពាន់រង្វន់ Kazza Ward 2018 តែបែរជាតារាសម្ដែងប្រុស Pope Thanawat និងតារាស្រី Bella Ranee មិនបានទៅទទួលដោយផ្ទាល់ទៅវិញ!!

ថ្ងៃទទួលបានពាន់រង្វន់ Kazza Ward 2018 តែបែរជាតារាសម្ដែងប្រុស Pope Thanawat និងតារាស្រី Bella Ranee មិនបានទៅទទួលដោយផ្ទាល់ទៅវិញ!!

ក្រោយរឿង បុព្វេសន្និវាស បានចាក់បញ្ចាំងនៅលើកញ្ចាក់ទូរទស្សន៍ហើយនោះ តារាសម្តែង ២ ដួងគឺលោក Pope thanawat និងនាង Bella ranee ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនលើសលុប ព្រមទាំងមានកម្មវិធីជាច្រើនអញ្ជើញចូលរួមមិនលោះថ្ងៃសោះ។

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួឯកប្រុសស្រីក្នុងរឿង បុព្វេសន្និវាស ថ្មីៗនេះទទួលបានពានរង្វាន់ Kazza Ward 2018 ដែលជាពានតារាសម្តែងដែលមានប្រជាប្រិយភាពច្រើនបំផុត ព្រមទាំងនាំមកនូវភ្ញៀវទេសចរណ៍ជាច្រើនទៅទស្សនាកន្លែងពិសេសនៅក្នុងប្រទេសថៃ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺតារាសម្ដែងទាំងពីររូប លោក Pope thanawat និង Bella Ranee បែជាមិនបានទៅទទួលបានពានដោយផ្ទាល់ដៃនោះទេ ព្រោះតែពួកគេទាំងពីរនាក់រវល់ជាមួយនិងការងារសិល្បៈដកឃ្លាមិនរួចតែម្ដង់៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា