Home កម្សាន្ត តារាសម្ដែងស្រី Pinky និងតារាស្រី Tanya ធ្វើអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលពួកគេត្រឡប់មកធ្វើរឿងមួយនេះជាមួយគ្នា!!

តារាសម្ដែងស្រី Pinky និងតារាស្រី Tanya ធ្វើអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលពួកគេត្រឡប់មកធ្វើរឿងមួយនេះជាមួយគ្នា!!

ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយថា តារាសម្តែង Pinky Savika បានបាត់មុខអស់រយៈពេល ជាច្រើនឆ្នាំ បន្ទាប់ពីនាង បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីសេដ្ឋីម្នាក់ ប៉ុន្តែនាពេលប៉ុន្មានខែកន្លងមកនេះ នាងបានចែកផ្លូវគ្នាហើយ។ ប៉ុន្តែសម្រាប់អ្នកនាង Tanya នេះវិញ មិនបានបាត់មុខទៅណានោះទេ ផ្ទុយទៅវិញនាងមានការងារក្នុងសិល្បៈជាច្រើន ដោយមានទាំងការសម្តែងក៏ដូចជាពិធីករផងដែរ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែស្រី Pinky និងតារាស្រី Tanya បានបញ្ហាជាមួយគ្នារយៈពេល ៨ ឆ្នាំមកហើយ ដោយសារតែតារាសម្តែងស្រី Pinky ធ្លាប់ធ្វើឲ្យគ្រួសារនាង Tanya បែកបាក់គ្នាដោយពេលនោះមានពាក្យចចាមអារ៉ាមថា នាងបានដណ្តើមស្វាមីរបស់អ្នកនាង Tanya ហើយរឿងមួយនេះគឺពិតប្រាកដដោយពុំអាចប្រកែកបាន។ ក្នុងនោះដែរ ដោយសារតែ រឿងអាស្រូវមួយនេះ បានធ្វើឲ្យនាង Pinky ធ្លាក់ចុះខ្លាំង រហូតគ្មានការងារធ្វើថែមទៀតផង។

ប៉ុន្តែនាពេលម្សិញមិញនេះ ពួកគេទាំងពីរ បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែ អ្នកទាំងពីរ បានចាប់ដៃគូគ្នា ថតរឿងថ្មីមួយ ដោយនេះជារឿងមួយដោយមិនគួរឲ្យជឿ សម្រាប់អ្នកគាំទ្រ ដែលពួកគេ អាចមកត្រូវគ្នាវិញបន្ទាប់ពីមានជម្លោះអស់រយៈពេល ៨ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា