Home កម្សាន្ត បន្ទាប់ពីមានរឿងក្តៅគគុកកញ្ញា Bella Ranee ក៏បង្ហោះសារបែបនេះ !(មានវីដេអូ)

បន្ទាប់ពីមានរឿងក្តៅគគុកកញ្ញា Bella Ranee ក៏បង្ហោះសារបែបនេះ !(មានវីដេអូ)

ប្រិយមិត្តបានជ្រាបហើយកាលពីពេលថ្មីៗនេះ កញ្ញា Bella ហាក់បីដូចមានរឿងផ្ទួនៗជាប់ៗគ្នាបានកើតឡើង ទាំងរឿងផ្ទាល់ខ្លួន និង រឿងក្នុងរង្វង់សិល្បៈ ។  ចំពោះរឿងផ្ទាល់គឺបញ្ហាមុខជំនួញ រីឯរឿងក្នុងវិសិល្បៈវិញ ថ្ងៃដែលកញ្ញាត្រូវទទួលពានរង្វាន់ ចំថ្ងៃដែលប៉ូលីសកោះហៅទៅ បំភ្លឺរឿងរ៉ាវមុខជំនួញថ្មី ។

យ៉ាងណាមិញកញ្ញាក៏បានចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់រួចហើយ ដោយរឿងរ៉ាវមុខជំនួញប៉ូលីសដាក់ចូលជាការសើបអង្គេត់បន្តទៀត ។​​​​​​​ ចំពោះរឿងក្នុងវិស័យសិល្បៈវិញ កញ្ញាបានឱ្យមិត្តរួមអាជីព​​ កញ្ញា JPreem ដែលត្រូវទៅទទួលពានរង្វាន់ជាមួយគ្នា ទទួលជាតំណាងរូបកញ្ញាផងដែរ ។

ក្នុងនោះផងដែរកញ្ញា Bella បានបង្ហោះសារក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមរបស់ខ្លួនឯងថា « អរគុណកញ្ញា @jpreem ហើយនិងអ្នកគាំទ្រទាំងអស់ដែលផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ជាពិសេសអរគុណដល់ម្ចាស់កម្មវិធី Kazz Awards 2018 ផងដែរ ដែលតែងតែផ្តល់កិត្តិយសឱ្យដោយមិនប្រកាន់ អរគុណច្រើនៗ »  ៕

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកញ្ញា Bella ទើបតែជួបរឿងមិនល្អពាក់ព័ន្ធនឹងអាជីវកម្មផ្ទាល់ខ្លួនក៏ពិតមែន តែកញ្ញា នៅតែសប្បាយចិត្តព្រោះកញ្ញា បានទទួលពានរង្វាន់ក្នុងការសម្ដែងរឿងឆ្នើមជាងគេនៅក្នុងឆា្នំ២០១៨នេះ។

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

A post shared by Nongpajao_BL (@nongpajao) on

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ