Home កម្សាន្ត មិនធម្មតា Bel...

មិនធម្មតា Bella ទោះមិនបានទៅទទួលពាន់រង្វាន់ក៏៏មានតារាស្រីរូបស្អាតម្នាក់នេះទទួលជំនួសដែរ!(មានវីដេអូ)

ទស្សនិកជនបានជ្រាបហើយថា កាលពីថ្មីៗនេះ កញ្ញា Bella បានកំពុងជាប់ពាក់ព័ន្ធរឿងមុខជំនួញថ្មី ដែលអាចឈានទៅដល់តុលាការ ស្របពេលមានរឿងនេះកើតឡើង ជាពេលដែលកញ្ញាកំពុងមានប្រជាប្រិយភាពដោយសារទេពកោសល្យសម្តែងរឿង ” បុព្វេសន្និវាស ” ដែលកញ្ញានឹងទទួលពាន់រង្វាន់តារាឯក ប៉ុន្តែត្រូវអវត្តមាន ។

ទោះបីជា កញ្ញាមិនទៅទទួលដោយផ្ទាល់ក៏ដោយ ក៏កញ្ញាបានឱ្យមិត្តរួមអាជីព កញ្ញា JPreem ដែលត្រូវទៅទទួលពានរង្វាន់ជាមួយគ្នា ទទួលជាតំណាងរូបកញ្ញាផងដែរ ។ ក្នុងនោះផងដែរ កញ្ញា JPreem បានបង្ហាញពីអារម្មណ៍ពិតថា « កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានឡើងមកទទួលពាន់រង្វាន់ជាតំណាងជំនួសឱ្យកញ្ញា Bella Ranee » ។

គួរបញ្ជាក់ផងដែរថា កញ្ញា JPreem ក៏ជាបេក្ខភាពទទួលពានរង្វាន់មួយរូបដែរ មិនត្រូវតែឡើងទៅជំនួស កញ្ញា Bella តែប៉ុណ្ណោះទេ ថែមទាំងទទួលសម្រាប់ខ្លួនឯងផងដែរ ៕ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ