Home កម្សាន្ត ស្អាតណាស់! មិ...

ស្អាតណាស់! មិនគួរឱ្យជឿម្តាយកញ្ញា សាឌី នៅក្មេងនិងស្រស់ស្អាតខ្លាំងណាស់ ពិសេសពេលស្លៀកឈុតដូចកូនចឹងរឹតតែ………….

ពិតណាស់កាលពីព្រឹកមិញនេះតារាសម្ដែង និងជាពិធីការិនីរូបស្រស់កញ្ញា ណា សាឌី បានដឹងដៃម្ដាយបង្កើតរបស់ខ្លួនទៅចូលរួមក្នុងកម្មវិធីមង្គលការមួយកន្លែង ដោយក្នុងនោះគឺសង្កេតឃើញភ្ញៀងកិត្តិយសភាគច្រើនគឺសុទ្ធសឹងតែស្លៀកសំលាក់បំពាក់ពណ៍ដូចៗគ្នាតែម្ដង។

ក្នុងនោះផងដែរកញ្ញា សាឌី និងម្ដាយរបស់កញ្ញា​ បានជ្រើសរើសម៉ូតសម្លៀកបំពាក់ពណ៍ផ្កាឈូក ដែលមើលទៅពិតជាថ្លៃថ្នូរនិងសមសួនខ្លាំងណាស់។

តែអ្វីដែលតែធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះគឺ សម្រស់អ្នកម្តាយរបស់កញ្ញា សាឌី នៅពេលនោះមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ បើអ្នកមិនដឹងវិញមើលទៅម្ដាយនិងកូនរូបនេះ ប្រាកដជាច្រឡំថាបងប្អូនគ្នាហើយ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាព២សន្លឹកដែលកញ្ញា សាឌី ផុសកាលពីព្រឹកមិញនេះ បានធ្វើអោយមហាជនជាច្រើនកោតសរសើរ ពីសម្រស់របស់ម្ដាយកញ្ញាយ៉ាងខ្លាំង មើលទៅមិនចាញ់កូនស្រីប៉ុន្មាននោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា សាឌី និងម្ដាយបង្កើតរបស់នាង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា ណា សាឌី

អត្ថបទដោយ៖សីុវលី