Home កម្សាន្ត តារាសម្ដែងកូរ...

តារាសម្ដែងកូរ៉េ Han Go Eun ប្រាប់ពីអាយុពិតរបស់នាង ប៉ុន្តែបែរជាគ្មានអ្នកជឿទៅវិញ !!

1031

ដោយសារតែសម្រស់ដ៏ស្រស់ស្អាតមិនចេះចាស់របស់តារាស្រី Han Go Eun ទើបធ្វើឲ្យមហាជនយល់ច្រឡំថានាងមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ។

ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះតារាស្រី Han Go Eun មានអាយុ ៤៣ ឆ្នាំដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងភាពមិនចេះចាស់របស់នាង ។ រម្លឹកទៅកាលពីមុនតារាស្រី Han Go Eun គឺជាតារាម៉ូដែលម្នាក់ ហើយក៏ក្លាយទៅជាតារាក្របមុខរបស់ទស្សនាវដ្ដីជាច្រើន និងថែមទាំងមានវត្តមាននៅក្នុងវីឌីអូបទចម្រៀងជាច្រើននៅក្នុងឆ្នាំ ១៩៩០ ។

ដោយឡែកនៅក្នុងឆ្នាំ ១៩៩៦ តារាស្រីរូបនេះបានផ្លាស់ប្ដូរអាជីពទៅជាតារាសម្ដែងដោយនាងបានសម្ដែងរឿងដំបូងដែលមានចំណងជើងថា ” LA Arirang ” បន្ទាប់នៅឆ្នាំ ១៩៩៨ នាងបានចាប់យកអាជីពជាតារាសម្ដែងតែម្ដង ។ ក្នុងឆ្នាំ ២០០១ នាងបានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង Joon Park ក្រុម G.O.D ប៉ុន្តែចំណងស្នេហ៍របស់ពួកគេត្រូវបានបញ្ចប់នៅឆ្នាំ ២០០៣ ។

ក្រោយពីបែកបាក់ស្នេហា និងរស់នៅលីវអស់រយៈពេលជាច្រើនឆ្នាំ Han Go Eun បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលដែលនាងបានប្រកាសរៀបការជាមួយនឹងអ្នកធ្វើការជាមួយគ្នាដែលមានអាយុតិចជាងនាង ៤ ឆ្នាំ នៅខែសីហា ឆ្នាំ ២០១៥ ។ ផងដែរនោះ Han Go Eun ក៏បានចែករំលែកវិធីថែរក្សាសម្ជស្សឲ្យនៅក្មេងជាងវ័យ និងមានភាពស្រស់ស្អាត ។ តារាស្រីរូបនេះក៏បាននិយាយនៅក្នុងបទសម្ភាន៍ផងដែរថា នាងតែងតែទៅពិនិត្យសុខភាពជាប្រចាំ ញាុំបន្លែឲ្យបានច្រើន និងសម្រាកឲ្យបានគ្រប់គ្រាន់ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ nextshark

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX