Home កម្សាន្ត ក្រុមអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ពេលដឹងថាតារាថៃ ៤ គូនេះមានទំនាក់ទំនងស្នេហាជាមួយគ្នា!!!

ក្រុមអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ពេលដឹងថាតារាថៃ ៤ គូនេះមានទំនាក់ទំនងស្នេហាជាមួយគ្នា!!!

ក្តីស្រឡាញ់គឺវាមិនអាចហាមឃាត់បានទេ ចំពោះមនុស្សយើងម្នាក់ៗ។ តែបើសិនជាមនុស្សពីរអ្នកស្រឡាញ់គ្នាហើយ មិនមានការយល់ស្របពីអ្នកដទៃហើយនោះក៏ក្តីសុខមិនអាចនឹងកើតឡើងបានដែរ។ ជាក់ស្តែង តារាថៃទាំង ៤គូខាងក្រោមនេះ ទទួលរងនូវមតិមិនពេញចិត្តជាច្រើនបន្ទាប់ពីបើកបង្ហាញទំនាក់ទំនងខ្លួនជាសាធារណៈ។

១. តារា​សម្ដែង​ Weir Sukollawat និង​ Bella Ranee

នៅ​ពេល​ដែល​ តារា​ស្រី​រូប​នេះ​បង្ហាញ​សាធារណជន​នូវ​ទំនាក់ទំនង​របស់​នាង​ និង​គូស្នេហ៍​ពិត​ប្រាកដ Weir បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​អារម្មណ៍​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។

២. តារា​សម្ដែង​ Mario Maurer និង​ តារា​ចម្រៀង​ Junji (សមាជិក​ក្រុម​ Gai-A)

អ្នកគាំទ្រមួយចំនួនរបស់ Mario មិន​ចូល​ចិត្ត​ Junji នោះ​ទេ រឹត​តែ​មិន​ចង់​ឲ្យ​នាង​ និង​ Mario បាន​ជា​គូ​នឹង​គ្នា។

៣. តារា​សម្ដែង​ Ken Phupoom និង​ តារា​ស្រី​ Esther Supreeleela

ក្រុមអ្នកគាំទ្របានផ្គូផ្គង Ken ជាមួយ​នឹងតារា​ស្រី​ Namtarn Pichukkana។ ដោយឡែក​ នៅ​ពេល​បាន​ដឹង​ថា​ Ken និង​ Esther បើក​ចំហ​ពី​ស្នេហា​ អ្នក​គាំទ្រ​មួយ​ចំនួន​ស្រាប់​តែ​មាន​អារម្មណ៍​អន់​ចិត្ត​ទៅ​វិញ។

៤. Dj Push និង​ តារា​សម្ដែង​ Jooy Warattaya

ប្រជាប្រិយភាព​របស់​ Dj Push ហាក់​ធ្លាក់​ចុះ​ ដោយសារ​តែ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ចង់​ឲ្យ​លោក​ និង​ Jooy បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព ៖ Thaistarnews

អត្ថបទដោយ៖ បុត្រា