Home កីឡា គ្រូបង្វឹកអគ្...

គ្រូបង្វឹកអគ្គីសនី បារម្ភអវត្តមាន ម៉ាត់ នូរុណ ពេលប៉ះវេស្ទើន

53

ក្រោយរបួសចង្កា របស់ ម៉ាត់ នូរុណ មិនទាន់ជាសាសស្បើយ គ្រូបង្វឹកអគ្គីសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡើងថា ជាក្តីកង្វល់មួយសម្រាប់ក្រុមដើម្បីណ្តើម៣ពិន្ទុ ពីវេស្ទើនក្នុងពានរង្វាន់លីគកំពូលកម្ពុជា នាចុងសប្តាហ៍នេះ ។

 

លោក ប្រាក់ វុទ្ធី ឲ្យដឹងបែបនេះ ៖”  អ្វីដែលយើងព្រួយបារម្ភគឺកីឡាកររបស់យើងមួយចំនួនមិនទាន់ជាពីរបួស ដូចជាមេស៊ីដែលគាត់របួសកាលពីនៅជម្រើសជាតិ ហើយកីឡាករមួយចំនួនរបួសនៅឡើយ ។ កាលណាបាត់បង់សមាសភាពណាមួយគឺតែងតែមានបញ្ហា ប៉ុន្តែយើងនឹងរៀបចំថ្មីទៀត ដើម្បីធ្វើយ៉ាងណាដើម្បីបំពេញបន្ថែម ទៅលើចន្លោះប្រហោងរបស់មេស៊ី យើងសោកស្តាយដែលបាត់មេស៊ីមួយ បើសិនជាមេស៊ីបន្តលេងយើងនឹងមានចំនុចខ្ពស់ អទិភាពខ្ពស់លេងជាមួយវេស្ទើន ប៉ុន្តែទោះបីយ៉ាងណាយើងនឹងរៀបចំសមាសភាពមួយអោយសមស្របតាមអ្វីដែលយើងខ្វះខាតនូវទម្រង់ដែលបាត់បង់មេស៊ី”។

 

បន្ថែមលើនេះបងប្រុសលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងពីស្ថានភាពរបួស របស់ ម៉ាត់ នូរុណ ថាក្រោយចូលរួមហ្វឹកហាត់ជាមួយក្រុមកាលពីដើមសប្តាហ៍ពេលនេះ ស្ថានភាពរើឡើងវិញ ដែលត្រូវបន្តឲ្យខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះសម្រាកបន្តទៀត ។

គួរបញ្ជាក់ថា ម៉ាត់ នូរុណ រងរបួសបែកចង្កាធ្ងន់ធ្ងរអំឡុងពេលជួយក្រុម U21 កម្ពុជា ក្នុងពានរង្វាន់ស្តេចព្រុយនេ ពេលប៉ះសឹង្ហបុរី ។ ដោយឡែកអគ្គីសនីកម្ពុជានឹងត្រូវជួប វេស្ទើនភ្នំពេញ នៅថ្ងៃទី២០ឧសភា នាកីឡដ្ឋានវេស្ទើន ៕

Advertisement - UnitusX