Home កម្សាន្ត អស់សំណើចគ្រប់...

អស់សំណើចគ្រប់គ្នា! ក្រោយឃើញ នាយចឺម ប្រកាសលក់ឡានមួយតម្លៃ១០មឺុនដុល្លារ!(មានរូបភាព)

816

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយតារាចម្រៀងវ័យក្មេងល្បីឈ្មោះ ដែលមានកំណើតចេញពីតារាកំប្លែង នាយចឺម ដែលសព្វថ្ងៃនេះ កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

យ៉ាងណាមិញការពីម្សិលមិញនេះ នាយចឺម បានផុសរូបភាពមួយសន្លឹកដែលខ្លួនកំពុងតែអង្គុយនៅលើឡានមួយគ្រឿង ដោយបានសរសេរសារអមនៅលើរូបភាពនោះថា៖ «បងប្អូននៅសៀមរាបទាំងអស់គ្នាជួបខ្ញុំបាទយប់នេះនៅផ្លូវចុងកៅស៊ូ ការប្រគុំតន្រ្តី ZORUS🙏❤ឡានថ្មីរបស់ខ្ញុំ បងប្អូនចង់ទិញតរវិញអត់បាទ 10 មុឺនដុល្លាអាចរចារបាន!…..
-ឡានមូលមិនបុក
-មានហ្វ្រាំង ABS
-ទឹកថ្នាំហ្សុីន
-ដាក់ទ្រុងហេីយស្រាប់!

Tel: 069 210 280!🙏🤣🤣🤣🤣🤣🤣🤣🤣🤣❤❤❤❤❤❤❤»។

ពិតណាស់តាមរយៈសារនិងរូបភាពដែល នាយចឺម ផុសមួយនោះបានធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើននាក់ អស់សំណើចយ៉ាងខ្លាំង ព្រោះឡានដែលលោកប្រកាសដាក់លក់នោះ គឺគ្រាន់តែជាការលែងច្រើនអោយបងប្អូនសប្បាយរីករាយនោះទេ ហើយណាមួយឡាននោះ មានសភាពចាស់ខ្លាំងណាស់ មិនសមនឹងតម្លៃនោះទេ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សារនិងរូបភាពដែល នាយចឺម ផុសក្នុងបណ្ដាញសង្គមរបស់ខ្លួន

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់ នាយចឺម

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX