Home កម្សាន្ត កញ្ញា ជីជី ក្...

កញ្ញា ជីជី ក្ដៅក្រហាយខ្លាំងជាមួយអ្នកដែលយកឈ្មោះនាងទៅធ្វើរឿងមិនល្អ រហូតដល់បង្ហោះសារបែបនេះ!!

ថ្មីៗនេះពិធីការិនីដ៏ល្បីឈ្មោះ និងជាតារាសម្ដែងស្រស់ស្អាតគឺ កញ្ញា ជីជី បានសម្ដែងអារម្មណ៍ក្ដៅក្រហាយជាមួយដោយសារមានមនុស្សមិនល្អ យកឈ្មោះរបស់នាងទៅធ្វើរឿងមិនល្អ។ ស្របពេលជាមួយគ្នានេះដែរ តារារូបនេះ ទ្រាំមិនបានក៏បានចេញសារមួយថា ឲ្យអ្នកដែលយកឈ្មោះនាងទៅធ្វើបែបនេះ ថែមទាំងពោលពាក្យថា បើចាប់បាននាងនឹងទះកំផ្លៀងញាត់គុកជាមិនខាន។

ដោយក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះថា៖ “ពួកអាគ្មានខួរយកឈ្មោះខ្ញុំទៅលក់ខ្លួន ប្រយ័ត្នតាមទាន់ទះកំផ្លៀងញាត់គុក ពួកអាខ្ទើយម៉ែយ៉ែមថោកទាប ដើរបំផ្លាញឈ្មោះគេ កុំភ្លេចថាកម្មពៀរវាមាន ចង់ជួបណាស់ម្នាក់ស្រីដែលមុខដូចជីជីហ្នឹង ជួបចាប់ទះកំផ្លៀងថតផុសFacebook ហ្មង ខ្លាំងដៃណាស់មីនាងលក់ខ្លួនឯងសោះយកឈ្មោះគេទៅលាប ថោកហួស”

គួរបញ្ជាក់ផងដែរ ថាកាលពីប៉ុន្មានខែកន្លងផុតទៅនេះ ក៏មានរឿងបែបនេះម្តងរួចមកហើយ តែមកទល់នឹងពេលនេះ នាងកាន់តែផ្ទុះកំហឹងកាន់តែខ្លាំងឡើង៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា