Home បច្ចេកវិទ្យា Apple ប្រកាសពី ថ្ងៃបង្ហាញខ្លួនរបស់ iPhone 7 និងមុខងារពិសេសៗដែលស្មាតហ្វូនដទៃមិនដែលមាន!

Apple ប្រកាសពី ថ្ងៃបង្ហាញខ្លួនរបស់ iPhone 7 និងមុខងារពិសេសៗដែលស្មាតហ្វូនដទៃមិនដែលមាន!

0
SHARE
Bag,14

ពេលនេះ ពិភពលោកទាំងមូល កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ Apple គឺ iPhone 7។ ដោយធ្លាប់មានដំណឹងមិនច្បាស់លាស់ជាច្រើនមកហើយអំពីថ្ងៃបង្ហាញខ្លួនរបស់ស្មាតហ្វូននេះ។

camera_hero_medium

Loading...

កាលពីមិនប៉ុន្មានម៉ោងមុននេះ គេហទំព័រ Tech in Asia បានប្រកាសថា Apple នឹងអោយអតិធិជនកម្មង់ iPhone 7 បាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវហើយ គឺថ្ងៃស្អែកនេះ! សម្រាប់ថ្ងៃចេញលក់វិញ គឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ មួូយសប្តាហ៍ក្រោយថ្ងៃកម្មង់ទុកមុន។

គេមានការរំពឹងខ្ពស់ទៅលើការបង្ហាញស្មាតហ្វូនលើកនេះ ដោយកន្លងមក មានការរង្គោះរង្គើរយ៉ាងខ្លាំង គឹក្រុមហ៊ុនApple បានធ្លាក់ប្រាក់ចំណូលយ៉ាងខ្លាំងធៀបនឹងឆ្នាំផ្សេងៗ ជាពិសេសគឺការលក់ស្មាតហ្វូនរបស់ខ្លួន។

display_hero_large

ប៉ុន្មាន ពេលនេះប្រហែលជាប្រវត្តិសាស្រ្តលែងច្រំដែលហើយ ព្រោះស្មាតហ្វូនដែលរៀបនឹងចេញពេលមិនប៉ុន្មានថ្ងៃខាងមុខនេះ មានមុខងារដ៏អស្ចារ្យៗជាច្រើន ដែលគេមិនដែលគិតថានឹងអាចធ្វើបាន។

TodaySharing នឹងបង្ហាញមុខងារពិសេសៗទាំងនោះដល់ប្រិយមិត្តនៅអត្ថបទក្រោយដែលកំពុងរៀបចំហើយ។ សូមរង់ចាំអាចដំណឹងល្អ៕

design_hero_medium

Loading...

LEAVE A REPLY