Home កម្សាន្ត អូហូ! ពេលស្និ...

អូហូ! ពេលស្និតស្នាលចឹងទៅ ស្មានតែសង្សាររបស់ នាង ប្រាក់សុគន្ធ តាមពិតគឺជាប្អូនស្រីសោះ!(មានរូបភាព)

1424

ប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងវ័យក្មេងបងប្អូនពឹររូប ជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី Cambodian idol លោក នាង ប្រាក់សុគន្ធ និងប្អូនស្រី នាង ប្រាក់គន្ធា ដែលសព្វថ្ងៃនេះអ្នកទាំងពីរកំពុងតែមានភាពមមារញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង។

ដោយឡែកកាលពីពេលថ្មីៗនេះ ទាំងពីរនាក់បងប្អូនខាងលើរូបនេះ បានផុសរូបភាពស្និតស្នាលគ្នាប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម ធ្វើអោយមហាជនជាច្រើន ភ្ញាក់ផ្អើល និងលាន់មាត់គ្រប់គ្នាថា​ «មើលមួយភ្លែតស្មានតែជាសង្សាររបស់លោក នាង ប្រាក់សុគន្ធ»។

មិនត្រឹមតែប៉ុនណោះកញ្ញា គន្ធា ក៏បានរៀបរាប់នៅក្នុងផុសនោះផងដែរថា៖ «មិនងាយមានរូបថតជាមួយទេព្រោះគេស្អាតពេកខ្ពស់ពេកដូចចុងត្នោត មិនហា៑នទៅជិតទេខ្ចិលងើយមើលមុខចង់ថតជាមួយតតែអោនតិចទៅហិហិ មើលសុំមើលមុខអ្នកក្រាស់លោកបងវែងតិចមើល ហិហិហេតុតែគេស្អាតដើរតែក្រាស់គេគាត់អ្នកក្រាស់គេទេហេហេច្រើនណាស់ប្រហែលសំបូរក្រាស់សិតសក់ហើយមើលទៅហាសហា»។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកទាំងពីរ ចាប់អារម្មណ៍ខ្លាំងបែបនេះ ព្រោះកន្លងមកគេ ពុំដែលឃើញអ្នកទាំងពីរថតរូបបែបស្និតស្នាលនឹងគ្នានោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា នាង ប្រាក់គន្ធា

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX