Home កម្សាន្ត មិនដែលបានស្ដា...

មិនដែលបានស្ដាប់ទេ! ពិរោះខ្លាំងណាស់ពេល នី រតនា ច្រៀងឆ្លងឆ្លើយជាមួយនឹងអ្នកស្រី ហឹុម សីុវន បែបនេះ!(មានវីដេអូ)

ពិតណាស់ថ្វីត្បិតតែកំពូលតារាចម្រៀងជើងចាស់ ក្នុងផលិតកម្មរស្មីហង្សមាសអ្នកស្រី ហឹុម សីុវន មានវ័យកាន់តែចំណាស់បន្តិចមែន តែបើនិយាយពីទឹកដមសម្លេងវិញ គឺនៅតែក្រអូនក្រអៅ ស្តាប់ទៅពិរោះរណ្តំចិត្តទស្សនិកជនខ្លាំងដដែល។

ដោយឡែកស្រាប់តែកាលពីពេលម្សិលមិញនេះ អ្នកស្រីបានឡើងបកស្រាយចម្រៀងជាមួយនឹង ម្ចាស់ពានរង្វាន់ Cambodian idol លោក នី រតនា ដែលមានសម្លេងផ្អែមស្រទន់ អន្លុងអន្លោចដូចគ្នា ធ្វើអោយអ្នកទស្សនា ស្ដាប់ទៅពិរោះជាស្លុងអារម្មណ៍តាមតែម្តង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើន បានស្ដាប់ការបកស្រាយចម្រៀងឆ្លងឆ្លើយ របស់កំពូលតារាចម្រៀងស្រីជើងចាស់អ្នកស្រី ហឹុម សីុវន និងម្ចាស់ពានរង្វាន់ Cambodian idol លោក នី រតនា៕

តោះ! ចង់ដឹងការបកស្រាយនេះពិរោះខ្លាំងប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី