Home កម្សាន្ត កម្របានឃើញណាស...

កម្របានឃើញណាស់ !កញ្ញា Bella លោក Weir និង Pope សម្តែងក្នុង MV តែមួយ កំសត់ឡើងហូរទឹកភ្នែកហ្មង(មានវីដអូ)

មួយរយៈពេលចុងក្រោយនេះ កញ្ញា Bella ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថាក្នុងរង្វង់សិល្បៈ ឬ ជីវិតឯកជនឡើយ បន្ទាប់ពីខ្សែភាពយន្តបុរាណ ” បុព្វេសន្និវាស ” មានប្រជាប្រិយភាពកើនឡើងមក បណ្តាលអ្នកគាំទ្របានជម្រុញឱ្យតួឯកទាំង ២ ដួងនេះ ស្រឡាញ់គ្នាក្នុងជីវិតពិត ប៉ុន្តែកញ្ញា Bella មានម្ចាស់បេះដូងរួចទៅហើយ ។

ជាក់ស្តែងស្ថានីយទូរទស្សន៍ថៃ បានចងក្រងឡើងបានជា MV  មួយបទដែលមានចំណងជើងថា ” សោកស្តាយស្នេហ៍ទាំងបី ” ឬ ក៏និយាយបានថា ” ស្នេហាត្រីកោណ ” ដោយផ្អែកទៅលើស្នេហារបស់កញ្ញា Bella ជាគោលតែម្តង ហើយបទចម្រៀងមួយបទនេះ បង្គប់អត្ថន័យឈឺចាប់មួយចំនួន រវាងជីវិតពិតនិង ការសម្តែង បើអ្នកទាំង ២ សុទ្ធតែល្អដូចគ្នា ។

គួរបញ្ជាក់ផងដែរថា ក្នុងអត្ថន័យបទចម្រៀងនេះតម្រូវឱ្យកញ្ញា Bella ពិបាកបែងចែករវាងលោក Pope ដែលជាមិត្តរួចអាជីពសម្តែងជាមួយគ្នាមានភាពស្និតស្នាលជាង លោក Weir ត្រឹមជាមិត្តប្រុសស្រឡាញ់គ្នា តែមិនសូវមានពេលវេលាបង្កើនភាពស្និតស្នាលជាមួយគ្នា ជាហេតុធ្វើឱ្យមានការពិបាកជ្រើសរើស បើយកមួយ មួយទៀតត្រូវឈឺចាប់ ៕  ចង់ជ្រាបច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថពាក់ព័ន្ធ ៖

ប្រភព ៖ mthai

អត្ថបទដោយ ៖ ស្រីបូ