Home កម្សាន្ត តារាចិន Hu Ge...

តារាចិន Hu Ge បានរម្លឹកនូវភាពឈឺចាប់ក្រោយពីជួបគ្រោះថ្នាក់ដែលស្ទើរតែបាត់បង់ជីវិតកាលពី ១២ ឆ្នាំកន្លង !!

នាពេលថ្មីៗនេះតារាប្រុសចិន Hu Ge បានទម្លាយនូវការឈឺចាប់ដែលបន្សល់ទុកដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពី ១២ ឆ្នាំមុនស្ទើរតែធ្វើបាត់បង់ជីវិត ។

បើទោះបីជាកន្លងផុតទៅអស់រយៈពេល ១២ ឆ្នាំក៏ពិតមែនក៏ Hu Ge បានបង្ហាញរូបក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយមួយនៅក្នុងឆ្នាំ ២០០៦ ដែលគ្រោះថ្នាក់នេះធ្វើឲ្យតារាប្រុសរូបនេះត្រូវខ្ទេចមុខអស់មួយចំហៀង ដោយត្រូវដេររាប់រយថ្នេរ ស្ទើរតែមើលមិនយល់ ។

ដោយសារតែរបួសនេះធ្វើឲ្យ Hu Ge ត្រូវចំណាយពេល ១ ឆ្នាំដើម្បីព្យាបាលជម្ងឺ ហើយទើបអាចត្រឡប់ដូចធម្មតា និងវិលចូលសិល្បៈវិញបាន ។ ជាពិសេសទៅទៀតនោះតារាសម្ដែងរូបនេះត្រូវធ្វើដំណើរពី ហុងកុង ទៅប្រទេសកូរ៉េ ៤ ទៅ ៥ ដងដើម្បីវះកាត់កែសម្ជស្សទៀតផង ។

ព្រោះតែមូលហេតុនេះហើយទៀត តារាប្រុស Hu Ge ព្យាយាមគេចមិនចង់រម្លឹកព្រោះវាបានធ្វើឲ្យលោកឈឺចាប់ និងភ័យរន្ធត់ជាទីបំផុត ។ ប៉ុន្តែពេលនេះលោកហាក់ដូចជារំសាយខ្លះហើយ ព្រោះវាបានកន្លងផុតទៅអស់រយៈពេល ១២ ទៅហើយ ក្រៅពីនោះលោកក៏បានប្រើជីវិតរីករាយ ខិតខំធ្វើការដើម្បីរកលុយឲ្យបានច្រើន ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kenh14

អត្ថបទដោយ៖ សុខអីុម