Home កម្សាន្ត ទៀតហើយ! ម៉ៃ ស...

ទៀតហើយ! ម៉ៃ សុគន្ធ គ្រាន់តែលោក ថេណា ចេញបទថ្មីភ្លាម មានពាក្យរិះគន់ភ្លែតតែម្ដង!(មានវីដេអូ)

322

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយលោក ម៉ៃ សុគន្ធ ដែលមានរហ័សនាមថា ជាកំពូលតារាដែលពូកែរិះគន់គេ មិនថាតារាចម្រៀង ឬតារាសម្ដែងល្បីឈ្មោះនោះទេ ភាគច្រើនគឺធ្លាប់រងការរិះគន់ពីលោកគ្រប់គ្នា។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះតារាចម្រៀង Original Song លោក ថេណា បានចេញបទថ្មីមួយបទមានចំណងជើងថា «ភពឯកា» ដែលកំពុងតែទទួលបានការគំាទ្រយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យ ស្របពេលជាមួយគ្នានោះផងដែរ លោក ម៉ៃ សុគន្ធ ក៏បានចេញមុខរិះគន់ភ្លែតតែម្ដង។

ដោយក្នុងនោះលោក ម៉ៃ សុគន្ធ បានផុសសារក្នុងបណ្ដាញសង្គមរបស់ខ្លួនលោកថា៖ «និយាយពី OriginSong សម័យអីឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកអោយធំ ឱនអោយជិតSpeaker ទើបស្តាប់ដឹងថាវាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីអោយច្បាស់😂😂🔨🔨🔨) បើថាតាឡាន់មិនចំតាឡាន់ អានិកជាន់មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ😂😂😂»។

ពិតណាស់តាមរយៈមតិរិះគន់របស់លោក ម៉ៃ សុគន្ធ លើបទថ្មីរបស់លោក ថេណា មួយនេះ ត្រូវបានអ្នកគាំទ្ររបស់លោក ថេណា ជាច្រើនបញ្ចេញមតិប្រឆាំងជាខ្លាំង តែក្នុងនោះផងដែរក៏មានមតិមួយចំនួនយល់ស្របដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំអអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90