Home កម្សាន្ត អ្នកគ្រប់គ្រង...

អ្នកគ្រប់គ្រងរបស់ លី លានជា បានចេញមុខបកស្រាយរឿងរាងកាយទ្រុឌទ្រោមរបស់លោក !!

អ្នកគ្រប់គ្រង Jit Li ដែលត្រូវបានគេស្គាល់ថាជា លី លានជា បានចេញមុខបកស្រាយពីបញ្ហាដែលអ្នកគាំទ្រកំពុងតែព្រួយបារម្ភណ៍ពីសុខភាពរបស់លោកបច្ចុប្បន្ននេះ ដោយសារតែរូបភាពដែលបង្ហាញពីសភាពចាស់ទ្រុឌទ្រោមនោះគឺដោយសារតែការថតខុសបច្ចេកទេស ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបង្ហោះសារជូនពរតារាជើងចាស់រូបនេះ ដោយអមជាមួយនឹងរូបភាពមួយសន្លឹកដែលបង្ហាញពីភាពទ្រុឌទ្រោមនៅលើបណ្ដាញសង្គម ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់លោក ។ ប៉ុន្តែ យោងទៅតាមអ្នកគ្រប់គ្រងរបស់តារាសម្ដែងវ័យ ៥៥ ឆ្នាំគឺលោក Steven Chasman បានបញ្ជាក់ថា តារាប្រុស Jit Li មានសុខភាពល្អ និងរឹងមាំដូចធម្មតា ។

ដោយលោកបាននិយាយថា « ពួកយើងពិតជាសរសើរចំពោះការព្រួយបារម្ភណ៍របស់អ្នករាល់គ្នា ប៉ុន្តែ Jit Li លោកគ្មានបញ្ហាទាំងនេះទេ ហើយក៏គ្មានរឿងអ្វីកើតឡើងចំពោះគាត់ដែលឬក៏មានជម្ងឺធ្ងន់ធ្ងរគម្រាមអ្វីទាំងអស់ ។ គ្រាន់តែរូបភាពមួយសន្លឹកសោះ ធ្វើឲ្យមនុស្សគ្រប់គ្នាយកទៅបកស្រាយខុស ហើយប្រសិនបើអ្នកថតរូបខ្ញុំខុសទម្រង់ ខុសពេលដែលមិនត្រឹមត្រូវ ខ្ញុំនឹងមើលទៅឃើញចាស់ទ្រុឌទ្រោមដូចគ្នា » ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ nextshark

អត្ថបទដោយ៖ សុខអីុម