Home កម្សាន្ត តារាចម្រៀងប្រ...

តារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ បង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយពេល សម្ដេចនាយករដ្ឋមន្រ្តី ធ្វើរឿងមួយនេះដាក់លោក!!(មានវីដេអូ)

ថ្មីៗនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះជាសារបង្ហាញពី អារម្មណ៍ពិតរបស់ខ្លួន ក្រោយពីឮសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហៅឈ្មោះរបស់លោកឮៗ នៅក្នុងកម្មវិធីមួយ។

ជាការពិតណាស់ កាលពីថ្មីៗនេះ តារាៗជាច្រើនរូប ត្រូវបានអញ្ជើញ ចូលរួមនៅក្នុងកម្មវិធីសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិក នៅក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ។

ដោយក្នុងនោះ សម្តេចក៏បានឡើងថ្លែង សំណេះសំណាល ជាមួយនឹងបងប្អូនកម្មករនិយោជិក ក៏ដូចជាតារាៗ ដែលបានចូលរួមផងដែរ។ យ៉ាងណាមិញ ក្នុងនោះ តារាប្រុសសុគន្ធ ថេរ៉ាយុ ក៏បានបង្ហាញពីអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយពេលបានឬសម្តេចតេជោ ហ៊ុន សែន ស្គាល់និងហៅឈ្មោះ របស់លោកចំៗតែម្តង៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា