Home កម្សាន្ត បែកធ្លាយហើយមិ...

បែកធ្លាយហើយមិនដែរឃើញសោះ! រូបភាពថ្ងៃរៀបអាពាហ៍ពិពាហ៍លោក ព្រាប សុវត្ថិ និងភរិយា!(មានរូបភាព)

954

ពិតណាស់ក្រោយពេលដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសដ៏ស្រស់សង្ហារទាំងបីរូបរបស់លោក ចូលក្នុងវិស័យសិល្បៈមក ប្រជាប្រិយរបស់ក្រុមគ្រួសារមួយនេះ ហាក់បីដូចជាមានសន្ទុះកើនឡើងយ៉ាងខ្លាំងតែម្ដង មិនត្រឹមតែប៉ុនណោះ សុភមង្គលនៅក្នុងក្រុមគ្រួសាររបស់លោក ក៏កាន់តែផ្អែមល្ហែមខ្លាំងដែរ។

ដោយឡែកថ្មីៗនេះ រឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើនឡើង ដោយមានមហាជនជាច្រើន បានចែករំលែករូបភាពរបស់លោក ព្រាប សុវត្ថិ​ និងភរិយា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលគ្រប់គ្នាពុំដែលបានឃើញពីមុនមកទាល់តែសោះ។

ក្នុងនោះផងដែរ ក៏មានមហាជនមួយចំនួនបញ្ចេញមតិលើរូបភាពនោះផងដែរថា ថ្ងៃរៀបមង្គលការ តែមើលទៅលើទឹកមុខលោក ព្រាប សុវត្ថិ ដូចជាមិនសូវសប្បាយចិត្តយ៉ាងម៉េចទេ តែយ៉ាងណាមិញក៏គ្រប់គ្នានៅតែសរសើរពីចំណងស្នេហ៍របស់លោក ដែលស្រលាញ់គ្នាយ៉ាងមានសុភមង្គលកន្លងមកនេះផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX