Home បច្ចេកវិទ្យា អាមេរិក ព្រមាន ហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះ បើមិនចង់មានទុក្ខ

អាមេរិក ព្រមាន ហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះ បើមិនចង់មានទុក្ខ

0
SHARE
Bag,14

សហរដ្ឋអាមេរិក ៖ អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសេចក្តីប្រកាសព្រមានដល់អ្នកធ្វើដំណើរ តាមជើងហោះហើរទាំងអស់ ហាមមិនឲ្យបើកទូរស័ព្ទ ឬក៏សាកថ្ម ទូរស័ព្ទ Samsung Galaxy Note 7 នៅពេលដែលឡើងជិះយន្តហោះនោះទេ ។

15-09-09-2016-14-15-00

Loading...

 

បន្ថែមពីលើនេះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិល សហរដ្ឋអាមេរិក ក៏បានណែនាំអោយ ក្រុមអ្នកធ្វើដំណើរទាំងអស់ គួរណា រក្សាទុកទូរស័ព្ទដៃ Samsung Galaxy Note 7 នៅក្នុងវ៉ាលី ជាជាងការយកមកប្រើប្រាស់នៅពេលធ្វើដំណើរលើយន្តហោះ។ គួរបញ្ជាក់ថា ១សប្តាហ៍ចុង ក្រោយនេះ ក្រុមហ៊ុន Samsung បានប្រកាសប្រមូលត្រលប់មកវិញ នូវប្រភេទទូរស័ព្ទដៃខាង លើមកពីជុំវិញពិភពលោក បន្ទាប់ពីមានភាពធ្លោះធ្លោយទៅលើប្រព័ន្ធថ្មទូរស័ព្ទ ដែលបង្កជា ហានិភ័យអាចផ្ទុះឡើង អំឡុង ឬក្រោយពេលសាកថ្ម ។ ទន្ទឹងនឹងសេចក្តីប្រកាសព្រមាន ពី អាជ្ញាធរសហរដ្ឋអាមេរិក ក៏ដូចជា ពី  អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិល FAA ពាក់ព័ន្ធនឹង ការប្រើប្រាស់ទូរស័ព្ទ Samsung Galaxy Note 7 ងាកទៅមើល ក្រុមហ៊ុនអាកាសចរណ៍ Qantas និង Virgin Australia ក៏បានណែនាំដល់បណ្តាអ្នកធ្វើដំណើរលើយន្តហោះរបស់ខ្លួន “ហាមមិន ឲ្យប្រើប្រាស់ ឬសាកថ្ម ទូរស័ព្ទ Samsung Galaxy Note 7 នៅពេលធ្វើដំណើរលើយន្តហោះ របស់ខ្លួន” ៕

15a-09-09-2016-14-15-09

ប្រភព៖ camnews

Loading...

LEAVE A REPLY