Home កម្សាន្ត អូហូ! អ្នកគាំ...

អូហូ! អ្នកគាំទ្រស្រែកចង់បែកអាកាស គ្រាន់តែកូនលោក ព្រាប សុវត្ថិ ច្រៀងគោកលើឆាក!(មានវីដេអូ)

ច្បាស់ណាស់ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះទីផ្សាសិល្បៈរបស់កូនប្រុសកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ កំពុងតែមានសន្ទុះកើនឡើងយ៉ាងខ្លាំង ជាហេតុធ្វើអោយអ្នកទាំងបី មានភាពមមារញឹកនឹងការងារយ៉ាងខ្លាំង។

ក្នុងនោះផងដែរកាលពីម្សិលមិញនេះ តារាចម្រៀងវ័យក្មេងទាំងបីរូបនោះ បានទៅ​ចូលរួមច្រៀងសម្ដែងនៅក្នុងកម្មវិធីមួយកន្លែង ដែលពោរពេញទៅដោយអ្នកគាំទ្រយ៉ាងច្រើន តែអ្វីដែលរិតតែអស្ចារ្យនិងរំភើបខ្លាំងទៀតនោះគឺ គ្រាន់តែកូន​ប្រុស១និងទី២របស់លោក ព្រាប​ សុវត្ថិ ច្រៀងគោកជូនអ្នកគាំទ្រភ្លាម ស្រាប់តែលឺសំលេងហោងយ៉ាងខ្លាំងសឹងតែបែកអាកាសតែម្ដង។

ពិតណាស់នេះគឺជារឿងមួយដែលអស្ចារ្យបំផុត ដែលតារាចម្រៀងវ័យក្មេងទាំងបីរូបនេះធ្វើបាន ព្រោះបើគិតទៅអ្ន​កទាំងបីទើបតែចូលសិល្បៈ មិនទាន់បានប៉ុន្មានផង តែបែរជាមានអ្នកគាំទ្រច្រើន សឹងតែលើសតារាល្បីៗក្នុងស្រុកយើងមួយចំនួយទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក សុវត្ថិ មុន្នីវណ្ណ

អត្ថបទដោយ៖សីុវលី