Home កម្សាន្ត តារាសម្តែងថៃក...

តារាសម្តែងថៃកញ្ញា Bitoeyrsiam កំពុងតែស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ!(មានវីដេអូ)

តារាសម្តែងស្រីល្បីនៅថៃ កញ្ញា Bitoeyrsiam ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាតែក្នុងវិស័យសិល្បៈប៉ុណ្ណោះនោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនរបស់កញ្ញាក៏អ្នកគាំទ្រជាច្រើនបានដឹងផងដែរ ថាកញ្ញាមានជម្ងឺប្រចាំកាយ ដែលមិនអាចព្យាបាលបាន គឺ ជម្ងឺហឺត ដែលតែងតែធ្វើទុក្ខកញ្ញា ហើយត្រូវញុាំថ្នាំរហូតទៀតផង ។

ជាក់ស្តែងកាលពីម្សិលមិញកញ្ញាបានបង្ហោះក្នុងគណនីអ៊ីនស្តារក្រាមថា « ឥឡូវនេះជម្ងឺ ” ATSHMA “(ជម្ងឺហឺត) ខ្ញុំរើឡើងវិញទៀតហើយ ខ្ញុំពិបាកដកដង្ហើមណាស់ ស្ទើរតែមិនអាចរក្សាជីវិតខ្លួនបានទៅហើយ ពេលនេះមានតែពឹងទៅលើលោកគ្រូពេទ្យជាពិសេសហើយ ព្រោះគាត់មានបច្ចេកទេសខាងវិនិច្ឆ័យលើរោគមួយនេះ អរគុណអ្នកគាំទ្រទាំងអស់គ្នា ស្រឡាញ់គ្រប់គ្នា »។

គួរបញ្ជាក់ផងដែរថា ពេលនេះកញ្ញា Bitoeyrsiam កំពុងស្ថិតក្នុងមន្ទីរពេទ្យ បន្ទប់សង្រ្គោះបន្ទាន់ដោយដាក់អុកស៊ីសែន ព្រោះរាងកាយកញ្ញាចុះខ្សោយខ្លាំង ត្រូវការសម្រាកព្យាបាលជម្ងឺមួយរយៈ ក្រោយពេលបានធូរស្បើយ ហើយកញ្ញានឹងមកធ្វើការបន្តតាមធម្មតា ៕ ចង់ដឹងថាស្ថានភាពកញ្ញានៅមន្ទីរពេទ្យយ៉ាងណានោះ​ តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ mthai

អត្ថបទដោយ ៖ ស្រីបូ