Home កម្សាន្ត តារាចិន ឈិន ឡ...

តារាចិន ឈិន ឡុង និងតារាប្រុស Wang Leehom ស្រឡាញ់គ្នាខ្លាំងរហូតដល់ពេលជួបគ្នាគឺធ្វើរឿងមួយនេះ !!

តារាចិន Wang Leehom និងតារាប្រុស Jackie Chan ដែលត្រូវបានគេស្គាល់ថាជា ឈិន ឡុង គឺជាមិត្តសម្លាញ់នឹងគ្នា ហើយអ្នកទាំងពីរតែងតែមានទម្លាប់ជួបគ្នាធ្វើឲ្យគ្រប់គ្នាចំហមាត់ ។

យ៉ាងណាមិញកាលពីថ្ងៃទី ០២ ខែមិថុនា កន្លងទៅ ឈិនឡុង បានចូលរួមនៅក្នុងកម្មវិធីប្រគំតន្ដ្រី Leehom នៅទីក្រុង Shanghai ដោយធ្វើការស្វាគមន៍គ្នាដោយការថើបមាត់គ្នា ។ ដោយសារតែកន្លែងថតរឿងនៅជិតនោះទើប Jackie Chan ចំណាយពេលវេលាសម្រាកអំឡុងពេលបាយពេលល្ងាច បានជាលោកមកចូលរួមនៅក្នុងការប្រគំន្ដ្រីរបស់ Leehom និងយកបាច់ផ្កាមកឲ្យជាការអបអរ ។

វត្តមានរបស់ Jackie Chan បានធ្វើឲ្យ Leehom មានការភ្ញាក់ផ្អើលរហូតដល់ភ្លាត់ស្រែកថា « អ្នកបំភ័យខ្ញុំស្លាប់ហើយ ! » ខណៈពេលនោះពួកគេក៏បានថើបមាត់គ្នា បង្ហាញពីទឹកចិត្តស្រឡាញ់ឲ្យគ្នាទៅវិញទៅមករហូតដល់អ្នកទស្សនាហ៊ោលយ៉ាងខ្លាំង ។

ដើម្បីតបទៅនឹងការភ្ញាក់ផ្អើល Jackie Chan បាននិយាយថា « អ្នកគឺជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដូចនេះហើយខ្ញុំត្រូវតែមក អ្នកគាំទ្រស្រឡាញ់គាត់ ហើយខ្ញុំក៏ស្រឡាញ់គាត់ដែរ » ។

តារាប្រុស Leehom និង Jackie បានក្លាយទៅជាមិត្តសម្លាញ់នឹងគ្នាបន្ទាប់ពីសម្ដែងរឿង “Little Big Soldier” នៅឆ្នាំ ២០១០ រួចមកពួកគេតែងតែជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ហើយអ្វីដែលពិសេសនោះគឺពួកគេទាំងពីរតែងតែថើបមាត់គ្នាមិនដែលចោលទេ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម