Home កម្សាន្ត តោះ!មកដឹងពីតម...

តោះ!មកដឹងពីតម្លៃខ្លួនរបស់តារាសម្ដែងស្រីថៃល្បីឈ្មោះ ៥ រូបដែលទទួលបានក្នុងព្រឹត្តការណ៍ ឬការផ្សាយពាណិជ្ជកម្មមួយ!!

ក្រៅពីការសម្ដែងក្នុងរឿងភាគទូរទស្សន៍ តារាស្រីថៃភាគច្រើនរកប្រាក់បានច្រើនពីការចូលរួមព្រឹត្តិការណ៍ និងថតផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។ ខាងក្រោមនេះគឺជាតារាស្រីថៃ ៥ រូបដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេ។

១. តារាសម្ដែងស្រី Aum Patchrapa

តារាសម្ដែងស្រីរូបនេះ នាងគឺជាតារាសម្តែងថៃលំដាប់លេខ ១ ដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុត នៅក្នុងឧស្សាហកម្មកម្សាន្តថៃ។ ទីភ្នាក់ងារចាំបាច់ត្រូវបង់ប្រាក់ ១០០​ ០០០ ទៅ ៤០០​ ០០០ បាត ក្នុងមួយព្រឹត្តិការណ៍និង ១២ ទៅ ១៥ លានបាត សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។

២. តារាសម្ដែងស្រី Chompoo Araya

បន្ទាប់ពីរៀបការរួចនាងសម្រាកពីការសម្ដែងរឿងល្ខោនទូរទស្សន៍ប៉ុន្តែនាងបានធ្វើដំណើរទៅចូលរួមនៅក្រៅប្រទេសជាញឹកញាប់។ នាងទទួលបានប្រាក់ ៣០០​ ០០០ បាតក្នុងមួយព្រឹត្តិការណ៍និង ១០លានបាត សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មមួយ។

៣. តារាសម្ដែងស្រី Yaya Urassaya

បច្ចុប្បន្ននាងល្បីឈ្មោះនៅអាមេរិកនិងប្រទេសដទៃទៀតមិនត្រឹមតែនៅប្រទេសថៃទេបន្ទាប់ពីធ្វើការជាមួយម៉ាកអន្តរជាតិ។ តារាសម្តែងរូបនេះទទួលបានប្រាក់ ៣០០​ ០០០ បាតសម្រាប់មួយព្រឹត្តិការណ៍ និង ៩ លានបាត សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មមួយ។

៤. តារាសម្ដែងស្រី Mai Davika

ថ្មីៗនេះនាងតែងតែធ្វើដំណើរទៅក្រៅប្រទេសក្នុងពិធីនេះ។ នាងទទួលបានប្រាក់ ៣០០​ ០០០ បាតសំរាប់មួយព្រឹត្តិការណ៍ និង ៨ លានបាតម្រាប់ការផ្សព្វផ្សាយមួយ។

៥. តារាសម្ដែងស្រី Bella Ranee

ការកើនឡើងប្រជាប្រិយភាពរបស់នាងបន្ទាប់ពីនាងបានសម្តែងក្នុងខ្សែភាពយន្តភាគទូរទស្សន៍ “បុព្វេសន្និវាស” នាងទទួលបានប្រាក់កម្រៃ ៨ លានបាតឬខ្ពស់ជាងនេះ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មមួយនិង ១៥០ ០០០ បាត សម្រាប់ព្រឹត្តិការណ៍មួយ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaiupdate

អត្ថបទដោយ៖ មិថុនា