Home ចំណេះដឹង មើល​ទ្រព្យសម្បត្តិ ភព្វ​សំណាង និង​សុខភាព​របស់​អ្នក​តាម​រយៈ​ប្រជ្រុយ​លើ​ដង​ខ្លួន

មើល​ទ្រព្យសម្បត្តិ ភព្វ​សំណាង និង​សុខភាព​របស់​អ្នក​តាម​រយៈ​ប្រជ្រុយ​លើ​ដង​ខ្លួន

0
SHARE
New-Arrival,11

ប្រជ្រុយ ជាបញ្ហាសម្រស់ទូទៅមួយ ដែលកើតឡើងចំពោះមនុស្សភាគច្រើន។ ជាការពិតណាស់ កម្រនឹងមានមនុស្សអត់ប្រជ្រុយណាស់ យ៉ាងហោចណាស់ក៏មាន ១នៅលើដងខ្លួនដែរ។ ប្រជ្រុយមានទំហំ និងឋិតនៅត្រង់កន្លែងខុសៗគ្នានៅលើខ្លួនប្រាណ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល តាមទ្រឹស្តីប្រជាប្រិយបានបង្ហាញពីទំនាក់ទំនងរបស់ប្រជ្រុយទៅនឹងទ្រព្យសម្បត្តិ ភព្វសំណាង ឬសុខភាពរបស់មនុស្ស អាស្រ័យលើទីតាំងនៃប្រជ្រុយលើរាងកាយ។

Loading...

ប្រសិនបើលើខ្លួនអ្នកមានប្រជ្រុយ អានអត្ថបទនេះ ហើយស្វែងរកពីការពិតរបស់អ្នក៖

១. ប្រជ្រុយលើសៀតផ្កាប្រជ្រុយលើសៀតផ្កាបង្ហាញពីភាពជោគជ័យលើការធ្វើដំណើរ។ នេះមានន័យថា អ្នកនឹងមានឱកាសបានធ្វើដំណើរច្រើន មិនថាជាការដំណើរធ្វើមុខជំនួញ ឬលំហែកាយឡើយ។

២. ប្រជ្រុយត្រង់ចន្លោះចិញ្ចើមប្រជ្រុយនៅចន្លោះចិញ្ចើមបង្ហាញពីភាពជោគជ័យលើការងារ។ ជាការពិតណាស់ អ្នកនឹងទទួលបានការឡើងតំណែង ឡើងប្រាក់ខែ ឬអ្វីមួយស្រដៀងនឹងរឿងនេះ។

៣. ប្រជ្រុយត្រង់ចន្លោះភ្នែក និងចិញ្ចើមប្រជ្រុយត្រង់កន្លែងនេះមានន័យថា អ្នកជាមនុស្សចេះសម្របខ្លួន។ ជាការពិត អ្នកជាមនុស្សមិនសូវខ្វល់ខ្វាយក្នុងការរស់នៅ និងអាចធ្វើជាអ្នកដឹកនាំគេបាន។

៤. ប្រជ្រុយលើបបូរមាត់លើយោងតាមទ្រឹស្តី ប្រជ្រុយលើបបូរមាត់លើបញ្ជាក់ថា ក្តីបារម្ភបំផុតរបស់អ្នកគឺ អាហារ និងសម្លៀកបំពាក់។ ម្យ៉ាងវិញទៀត អ្នកជាមនុស្សមានជំនាញខាងទំនាក់ទំនង ហើយក្រុមហ៊ុនជាច្រើនចង់បានអ្នកជាខ្លាំង។

៥. ប្រជ្រុយលើឆ្អឹងថ្ពាល់ប្រជ្រុយលើឆ្អឹងថ្ពាល់របស់អ្នកបង្ហាញថា អ្នកនឹងទទួលបានមុខតំណែងការងារខ្ពស់។ អ្នកនឹងមានទ្រព្យសម្បត្តិកាន់តែច្រើនឡើង។

៦. ប្រជ្រុយលើបាតដៃមនុស្សមានប្រជ្រុយលើបាតដៃ ជាមនុស្សមិនដែលខ្វះលុយចាយឡើយ។ គេជាមនុស្សឆ្លាត ជោគជ័យ និងជាអ្នកដឹកនាំល្អ។ ប្រសិនបើប្រជ្រុយនៅខ្នងដៃ បង្ហាញពីជំនាញផ្នែកហិរញ្ញវត្ថុ និងចាត់ការ។

៧. ប្រជ្រុយលើជើងប្រសិនបើអ្នកមានប្រជ្រុយលើបាតដៃ នេះបញ្ជាក់ថា អ្នកជាមនុស្សផ្សងព្រេង ចូលចិត្តធ្វើដំណើរ ធ្វើម្ហូបអាហារ។ ហើយអ្នកក៏ជាមនុស្សគេចូលចិត្តច្រើននៅកន្លែងការងារ និងជាអ្នកដឹកនាំដ៏ល្អ ព្រោះអ្នកមានទំនួលខុសត្រូវល្អ៕ ប្រភព៖ mungkulkar

LEAVE A REPLY