Home កម្សាន្ត បើកបង្ហាញសៀវភ...

បើកបង្ហាញសៀវភៅជីវប្រវត្ដិថ្មីមួយបានបង្ហាញពីមូលហេតុថ្មីនៃការស្លាប់របស់ លី សៀវឡុង !!

សៀវភៅជីវប្រវត្តិថ្មីមួយដែលចេញផ្សាយដោយ Simon និង Schuster មានចំណងជើងថា “Bruce Lee: A Life” និពន្ធដោយ Matthew Polly បានបង្ហាញនូវព័ត៌មានថ្មីមួយដែលអ្នករាល់គ្នាមិនសូវដឹងពីជីវប្រវត្តិរបស់អតីតតារាសម្ដែងហុងកុង Bruce Lee ដែលត្រូវបានគេស្គាល់ថាជា លី សៀវឡុង ។

យ៉ាងណាមិញ នៅក្នុងសៀវភៅនោះបានចងក្រងចាប់ពីប្រវត្តិរបស់លោក លី ស៊ីវឡុង ព្រមទាំងម្ដាយដែលជាកូនកាត់អាស៊ី-អឺរ៉ុប និងឪពុកដែលជាតារាសម្ដែងមួយរូប ហើយក៏បានរៀបរាប់ពីប្រវត្តិរឿងរ៉ាវតាំងពីវ័យកុមារ រហូតដល់មរណភាពរបស់លោក ។ ម្យ៉ាងវិញទៀត សៀវភៅថ្មីនេះក៏បានជីកកាយដល់រឿងអាស្រូវជុំវិញការស្លាប់របស់ លី សៀវឡុង រួមមានការប្រើប្រាស់កញ្ឆារ និងទំនាក់ទំនងស្នេហាលួចលាក់របស់លោកជាមួយនឹងតារាសម្ដែង Betty Ting Pei ។

សម្រាប់សៀវភៅមួយនេះ អ្នកនិពន្ធ Matthew Polly បានចំណាយពេលរាប់ឆ្នាំដើម្បីសរសេសៀវភៅមួយក្បាលនេះ ដោយមានការសម្ភាសន៍ពីសមាជិកគ្រួសារ មិត្តភក្ដិ និងអ្នកជំនួញរាប់រយនាក់ដែលពាក់ព័ន្ធនឹងរឿងតារាសម្ដែង លី សៀវឡុង ហើយនៅក្នុងកិច្ចសម្ភាសន៍នោះក៏ លោកបានសម្ភាសន៍ជាមួយនឹង ប្រពន្ធ កូនស្រី ប្អូនស្រី និងស្រីស្នេហ៍លួចលាក់របស់លោកដោយផ្ទាល់តែម្ដង ។

នៅចុងក្រោយ អ្នកនិពន្ធ Matthew Polly បានបង្ហាញស្រ្ដីថ្មីរបស់លោកជុំវិញកាលស្លាប់របស់ លី​ សៀវឡុង ដោយអ្នកនិពន្ធរូបនេះបាននិយាយថា ៖ «​ ជាការពិតណាស់ អ្នកទាំងអស់គ្នាមិនដឹងច្បាស់នោះទេ ប៉ុន្តែបើតាមទ្រឹស្ដីរបស់ខ្ញុំ តារាសម្ដែង Bruce Lee ស្លាប់ដោយសារត្រូវកម្ដៅថ្ងៃខ្លាំងពេក ។ ១០ សប្ដាហ៍មុនពេលដែលលោកស្លាប់ លោកបានដួលសន្លប់នៅខណៈដែលលោកកំពុងតែបញ្ចូលសម្លេងរឿងមួយ ដោយពួកគេបានបិទម៉ាស៊ីនត្រជាក់ ហើយពេលនោះគឺអាកាសធាតុក្ដៅបំផុតនៅទីក្រុងហុងកុង ។ បន្ទាប់មកលោកក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ ក្រោយមកទៀត តារាប្រុសរូបនេះបានដួលសន្លប់ជាលើកទី ២ ហើយក៏លែងដឹងខ្លួនជារៀងរហូត ។ បើយោងទៅតាមការវះកាត់សាកសពបានឲ្យដឹងថា តារាសម្ដែង Bruce Lee ទទួលរងនូវជម្ងឺដុំពកក្នុងខួរក្បាលដែលបង្កឡើងដោយសារតែការត្រូវកម្ដៅខ្លាំងពេក ។ រយៈពេលប្រហែលជា ១ ខែមុនពេលដែលលោកដួលសន្លប់ដំបូង លី សៀវឡុង បានទៅពេទ្យដើម្បីវះកាត់ក្រពេញបញ្ចេញញើសក្លៀករបស់លោកចោល ព្រោះលោកគិតថាក្លៀករបស់លោកបញ្ចេញញើសគឹមិនល្អក្នុងពេលថតកុន ។ ម្យ៉ាងវិញទៀតការបំពេញការងារលើសកម្រិត ក៏ធ្វើឲ្យរូបរាងកាយរបស់លោកទ្រុឌទ្រោមខ្លាំង ហើយលោកគេងមិនសូវបានគ្រប់គ្រាន់ និងស្រកទម្ងន់ខ្លាំងទៀតផងមុនពេលដែលលោកបាត់បង់ជីវិត » ៕

អ្នកនិពន្ធ Matthew Polly

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ nextshark

អត្ថបទដោយ៖ សុខអីុម