Home កម្សាន្ត តោះ! ទៅស្ដាប់...

តោះ! ទៅស្ដាប់សម្ដីរៀបរាប់ការលំបាករបស់កូនស្រី នាយពាក់មី សម្ដែងក្នុងរឿង«ចិញ្ជៀនខ្មោច»!(មានវីដេអូ)

ថ្មីៗនេះផលិតកម្មផលិតខ្មែរភាពយន្តខ្មែរ LD Picture បានចេញរឿងថ្មីមួយមានចំណងជើងថា«ចិញ្ជៀនខ្មោច» ដែលទទួលបានគាំទ្រខ្លាំងមែនទែន រហូតដល់មានអ្នកចូលទស្សនាក្នុងរោងកុន សឹងតែពេញៗគ្រប់ម៉ោងតែម្ដង។

យ៉ាងណាមិញតាមរយៈខែ្សររឿងថ្មីមួយនេះផងដែរ ក៏មានការចូលរួមសម្ដែងពីកូនស្រីរបស់តារាកំប្លែង នាយពាក់មី ឈ្មោះ ស្រីខួច ផងដែរ ហើយក្នុងនោះប្អូនស្រី ស្រីខួច ក៏ត្រូវបានមហាជនក៏ដូចជាទស្សនិកជនជាច្រើន កោតសរសើរពីសមត្ថភាពសម្ដែងរបស់ប្អូនស្រី ថាសម្ដែងមើលទៅសំ និងគួអោយខ្លាចដូចស្ថានភាពពិតៗអញ្ចឹង។

ទន្ទឹមនឹងការកោតសរសើរនេះ នាយពាក់មី និងកូនស្រី ក៏បានចេញវីដេអូខ្លីមួយ ថ្លែងអំណអរគុណ ដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានជួយគាំទ្ររឿង «ចិញ្ជៀនខ្មោច» ដែលជាស្នាដៃដឹងនាំដោយ នាយពាក់មី មួយនេះ ហើយក្នុងនោះផងដែរ កូនស្រីរបស់​ នាយពាក់មី ក៏បានរៀបរាប់ពីបញ្ហាលំបាក ពេលសម្ដែងរឿងមួយនោះផងដែរ៕

តោះ! ចង់ដឹងបញ្ហាលំបាករបស់ប្អូនស្រី ស្រីខួច យ៉ាងម៉េចខ្លះនៅក្នុងរឿង«ចិញ្ជៀនខ្មោច» សូមទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ចុចទីនេះដើម្បីមើលវីដេអូ៖ https://www.facebook.com/LDpicture/videos/793755317488663/

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម LD Picture

អត្ថបទដោយ៖សីុវលី