Home កម្សាន្ត អូហូ! លើកទី១ហ...

អូហូ! លើកទី១ហើយ ឃើញ Step លេងព្យាណូ នៅលើឆាកផ្ទាល់សំរាប់ រ៉េត ស៊ូហ្សាណា!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងវ័យក្មេងពីរនៅក្នុងផលិតកម្មរស្មីហង្សមាសលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា គឺជាដៃគូចម្រៀងមួយ ដែលអ្នកគាំទ្រជាច្រើនគិតថាសក្តិសមគ្នាខ្លាំងបំផុត ហើយតែងតែរងចាំស្ដាប់គ្រប់ចម្រៀងឆ្លើយឆ្លងរបស់អ្នកទាំងពីរគ្រប់បទ។

ជាក់ស្ដែងកាលពីម្សិលមិញនេះអ្នកទាំងពីរបានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដែលបានចាប់ដៃគ្នាឡើងច្រៀងនិងសម្ដែងជាមួយនឹងគ្នា ដោយក្នុងនោះលោក Step បានលេងព្យាណូ សំរាប់កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងបទ«Someone Like You»។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ​ ដែលអ្នកគាំទ្របានឃើញលោក Step លេងព្យាណូអោយដៃគូចម្រៀងច្រៀងលើឆាកបែបនេះ ហើយក៏ធ្វើអោយអ្នកគាំទ្ររំភើបខ្លាំងផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី